logo

រុស្ស៊ីនិងចិនបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

2012/6/6 | 08:17:06
ក្នុងក្របខណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅចិន នា
ថ្ងៃទី ៥ មិថុនា ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាន
ជួបចរចារជាមួយប្រធានរដ្ឋម្ចាស់ផ្ទះ​ ហ៊ូជិនតាវ នៅ
រដ្ឋធានីប៉េកាំង។

ក្នុងក្របខណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅចិន នាថ្ងៃទី ៥ មិថុនា ប្រធានាធិបតីរុស្ស៊ី
Vladimir Putin បានជួបចរចារជាមួយប្រធានរដ្ឋម្ចាស់ផ្ទះ​ ហ៊ូជិនតាវ នៅរដ្ឋធានីប៉េកាំង។ ក្នុងជំនួបចរចារនេះ ភាគីទាំង ២​ បានសន្យាពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ រវាង
ប្រទេស ទាំង ២ និង​មូលមតិជាឯកឆ័ន្ចដោយចាត់ទុកថា ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេ
ភាគី គឺជា ទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅស្នូលរបស់ការទូតនៃប្រទេស
និមួយៗ។ ថ្លែងមិតិក្នុងជំនួបចរចារនេះ ប្រធានរដ្ឋចិន ហ៊ូជិនតាវ បានវាយតំលៃថា៖
ទំនាក់ទំនងរុស្ស៊ី-ចិន​បានអភិឌ្ឍន៍ដ៏ចីរភាព ផូរផង និងយ៉ាងសកម្ម ក្នុងប៉ុន្មានឆ្នាំកន្លង
ទៅ។ រីឯខ្លួន ប្រធានាធិបតីរុស្ស៊ី Putin បានចាត់ទុកថា៖ ផលប្រយោជន៍របស់ប្រទេស
រុស្ស៊ីនិងចិនដូចៗគ្នាលើវិស័យជាច្រើន។ ប្រធានាធិបតី Putin បានសង្កត់ធ្ងន់ថា៖ អាស្រ័យដោយមានការខំប្រឹងប្រែងដោយឥតឈប់ឈររបស់ប្រទេសទាំង ២ ទំនាក់
ទំនងដៃរគូរយុទ្ធសាស្ត្រលើគ្រប់វិស័យ រុស្ស៊ី-ចិនត្រូវបាលើកកំពស់មួយកំរិតថ្មី។

រុស្ស៊ីនឹងខំប្រឹងប្រែងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការនេះស៊ីជំរៅថែមទៀត។
នាថ្ងៃដ៏ដែល រុស្ស៊ីនិងចិនបានចុះហត្ថលេខាលើការព្រមព្រៀងចំនូន ១២ ស្តីពីការទូត
និង សេដ្ឋកិច្ច សំដៅជំរុញពាណិជ្ជកម្មទ្វេភាគី និងការព្រមព្រៀងមួយ ស្តីពីការបង្កើត
មូលនិធិ វិនិយោគរួម ដែលមានទុនចំនួន ៤ ពាន់លានដុល្លាអាមេរិក។

តាមគំរោង ក្នុងរយៈពេល ៣ ថ្ងៃស្នាក់នៅចិន ប្រធានាធិបតីរុស្ស៊ី Putin នឹងជួបសន្ទនា
ជាមួយ អនុប្រធានរដ្ឋចិន Xi Jinping ប្រធានាធិបតី អ៊ីរ៉ង់ និងប្រធានាធិបតី អាហ្វហ្គា
នីស្ថាន។ ទន្ទឹមនឹងនេះ លោក Putin នឹងចូលរួមសន្និសីទកំពូលអង្គការសហប្រតិបត្តិការ
សៀងហាយ ៕ 

ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានជួបចរចារជាមួយប្រធានរដ្ឋម្ចាស់ផ្ទះ ហ៊ូជិនតាវ នៅរដ្ឋធានីប៉េកាំង។ (Image: Internet)


TAG
រុស្ស៊ី/ចិន/បង្កើន/កិច្ចសហប្រតិបត្តិការទ្វេភាគី/Vladimir Putin/ហ៊ូជិនតាវ.

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត