logo

រុស្ស៊ី និងអ៊ុយក្រែននឹងបន្តកិច្ចចរចានៅទីក្រុងហ្សឺណែវ

2026/2/14 | 08:26:22
(VOVWORLD) - រុស្ស៊ី និងអ៊ុយក្រែននឹងធ្វើការចរចាជុំថ្មីនៅទីក្រុងហ្សឺណែវ (ស្វីស) នៅថ្ងៃទី ១៧ និង ១៨ ខែកុម្ភៈ។ យោងតាមសេចក្តីប្រកាសពីភាគីទាំងពីរកាលពីថ្ងៃទី ១៣ ខែកុម្ភៈ នេះគឺជាកិច្ចខិតខំប្រឹងប្រែងបន្ទាប់នៅក្នុងការចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក សំដៅបញ្ចប់ជម្លោះដែលអូសបន្លាយរយៈពេល៤ឆ្នាំកន្លងទៅ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ការចរចាជុំថ្មីនាពេលខាងមុខនេះនឹងបន្តប្រព្រឹត្តទៅក្រោមយន្តការត្រីភាគី រវាងរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន។ ជំនួយការម្នាក់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ថា គណៈប្រតិភូទីក្រុងគៀវកំពុងរៀបចំសម្រាប់កិច្ចចរចានៅសប្តាហ៍ខាងមុខ។

នៅសល់ជិត ១០ថ្ងៃទៀត គឺដល់ថ្ងៃខួប៤ឆ្នាំនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។ នេះគឺជាជម្លោះដែលចំណាយច្រើនបំផុតនៅទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២មក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងជំរុញកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែការចរចាចំនួន ២ ជុំដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅទីក្រុងអាប៊ូដាប៊ីមិនទាន់សម្រេចបានរបកគំហើញសំខាន់ៗណាមួយនៅឡើយទេ។

មជ្ឈដ្ឋានអ្នកសង្កេតការណ៍ជឿជាក់ថា ការចរចានៅទីក្រុងហ្សឺណែវនឹងក្លាយជាការសាកល្បងដ៏សំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែការរំពឹងទុកនៃការសម្រេចបានកិច្ចព្រមព្រៀងនៅតែទុកចំហ ដោយសារទាំងរុស្ស៊ី និងអ៊ុយក្រែនទំនងជាមិនអាចបង្រួមភាពខុសគ្នានៅពេលនេះបានទេ៕

TAG
VOV/VOVworld/រុស្ស៊ី/អ៊ុយក្រែន/កិច្ចចរចា/ទីក្រុងហ្សឺណែវ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត