logo

រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក ជួបពិភាក្សាត្រីភាគីនៅ UAE

2026/1/24 | 06:42:00
(VOVWORLD) - គណៈប្រតិភូមកពីរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នានាថ្ងៃទី ២៣ ខែមករា នៅទីក្រុង Abu Dhabi (UAE) ដើម្បីធ្វើកិច្ចពិភាក្សាត្រីភាគីដោយផ្ទាល់ជាលើកដំបូង ស្តីពីផែនការដែលប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ បានជំរុញ ដើម្បីបញ្ឈប់ជម្លោះរយៈពេលជិត ៤ឆ្នាំ។
រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក ជួបពិភាក្សាត្រីភាគីនៅ UAE។ រូបថត៖ Hamad Al Kaabi/UAE Presidential Court/Handout via REUTERS

យោងតាមសេចក្តីប្រកាសមួយពីក្រសួងការបរទេស UAE កិច្ចពិភាក្សារយៈពេលពីរថ្ងៃនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីជំរុញ ការសន្ទនា និងស្វែងរកដំណោះស្រាយនយោបាយសម្រាប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។ នៅចំពោះមុខកិច្ចពិភាក្សា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រកាសថា បញ្ហា Donbass (ភាគខាងកើតអ៊ុយក្រែន) គឺជាចំណុចសំខាន់ ហើយភាគីទាំងបីនឹងពិភាក្សាអំពីបញ្ហានេះក្នុងអំឡុងពេលពីរថ្ងៃនៃកិច្ចពិភាក្សានៅ UAE។

ក្នុងពេលនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នាថ្ងៃទី ២៣ ខែមករា បានឲ្យដឹងថា ការដកកងទ័ពអ៊ុយក្រែនចេញពីតំបន់ Donbass គឺជាលក្ខខណ្ឌចាំបាច់៕

TAG
VOV/VOVworld/រុស្ស៊ី/អ៊ុយក្រែន/សហរដ្ឋអាមេរិក/UAE

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត