បរិស្ថានរស់របស់យើងត្រូវទទួលរងកាកសំណល់
សុខាភិបាលពីបណ្តាមន្ទីពេទ្យរាប់រយតោណក្នុង១ថ្ងៃ។
បើសិនជាមិនបានដោះស្រាយឆាប់ៗនឹងជាប្រភពកើត
ជំងឺគំរាមកំហែងដោយផ្ទាល់ចំពោះជិវភាពរស់នៅសហ
គមប្រជាជន។នេះក៏ជាកង្វល់ចិត្តដើម្បីលោក Trinh Dinh Nang នៅឃុំNong Thuong
ទីរួមខែត្ត Bac Kan ខែត្ត Bac Kanស្រាវជ្រាវហើយផលិតចេញខ្សែរសង្វាក់ដុតឆេះកាក
សំណល់សុខាភិបាលមានយីហោ HTL ។ផលិតផលត្រូវបាននាយកដ្ឋានកម្មសិទ្ធបញ្ញាក្រសួងវិទ្យាសាស្រ្ត-បច្ចេកវិជ្ជាវៀតណាមផ្តល់ប័ណ្ណបញ្ជាក់។
![]() |
| លោកTrinh Dinh Nang(រូបថត: Internet) |
ខ្សែរសង្វាក់ឡដុតកាកសំណល់សុខាភិបាលរបស់លោក Trinh Dinh Nang ប្រើប្រាស់
សំភារះបច្ចេកវិជ្ជាNano ទើបរំលាយអស់ផ្សែងធូលីនឹងក្លិនឧស្ម័នពុល។គុណសម្បតិ្ត
ធំបំផុតគឺកាកសំណល់ត្រូវបានដុតឆេះទាំងស្រុង។លោក Trinh Dinh Nang អះអាង
ថា៖“ខ្សែរសង្វាក់ឡដុតនេះបានសំរេចរួចហើយ។គ្មានឡដុតណា១នៅវៀតណាម
ដែលមានតុល្យភាពខាងថាមពលដូចជាខ្សែរសង្វាក់ឡដុតនេះឡើយ។ពេលដុតឆេះ កំដៅអាចឡើងទៅដល់1,800 អង្សាC។រយះពេលដុតក៏ឆាប់ណាស់។”
![]() |
| ឡដុតឆេះកាកសំណល់ សុខាភិបាល (រូបថត: Internet) |
តាមការវាយតំលៃរបស់ក្រសួងវិទ្យាសាស្រ្តនឹងបច្ចេកវិជ្ជាថាឡដុតកាកសំណល់
សុខាភិបាលរបស់លោក Trinh Dinh Nang ទទួលបានបទដ្ឋានរបស់ក្រសួងធនធាន
នឹងបរិស្ថាន សន្សំសំចៃឥន្ធនះដុតប្រមាណ៨០%បើប្រៀបនឹងឡដែលនាំចូល។បើសិនជាដុតឆេះដោយប្រេងDiezen គឺត្រូវចំណាយប្រាក់ចំនួន៥០០០ដុងក្នុង១គី
ឡូក្រាមកាកសំណល់តែប៉ុណ្ណោះ ។វាយតំលៃចំពោះផលិតផលនេះលោកDo Tuan
Khiem នាយកមន្ទីវិទ្យាសាស្រ្តនឹងបច្ចេកវិជ្ជាខែត្ត Bac Kan បានបញ្ជាក់ថា៖ “ ខ្សែរ
សង្វាក់ឡដុតកាកសំណល់នេះបានអនុវត្តបណ្តាបច្ចេកវិជ្ជាទំនើប ប្រសិទ្ធភាពប្រើ
ប្រាស់ខ្ពស់នឹងសន្សំសំចៃបានឥន្ធនះ។នាបច្ចុប្បន្នខ្សែរសង្វាក់ឡនេះបានដាក់ឲ្យ
ប្រើប្រាស់នៅមន្ទីពេទ្យ១ចំនួន នឹងបានវាយតំលៃខ្ពស់”។
ជោគជ័យរបស់ខ្សែរសង្វាក់ឡដុតកាកសំណល់សុខាភិបាលនេះគឺជាប៉ុព្វបទដើម្បី
លោក Trinh Dinh Nang បន្តស្រាវជ្រាវផលិតចេញខ្សែរយះឡដុតកាកសំណល់
សុខាភិបាលនៅតាមទីក្រុងនានាបំរើការងារការពារបរិស្ថានរស់នៅតទៅទៀត៕








