logo

លើកកំពស់តំលៃផលិតផលផ្លែឈើពិសេសរបស់វៀតណាម

2017/2/14 | 10:08:32
(VOVworld) – នាឆ្នាំ ២០១៦ តំលៃនៃការនាំចេញមុខទំនិញ
បន្លែផ្លែឈើ របស់វៀតណាមជាលើកដំបូងទទួលបានជិត ២
ពាន់លានដុល្លាអាមេរិក ក្នុងនោះ មានការរួមវិភាគទានដ៏
ធំនៃតំបន់ដាំឈើហូបផ្លែនៅតំបន់ដីសណ្តទន្លេ  Cuu Long។
របត់នេះបានបើកចេញទិសដៅថ្មីក្នុងការរៀបចំរចនាសម្ព័ន្ធ
ខឿន កសិកម្មវៀតណាមឡើងវិញរួមជាមួយស្រូវអង្ក ផ្លែឈើ
ពិសេសគ្រប់ប្រភេទរបស់ វៀតណាមបានក្លាយទៅជាមុខ
ទំនិញនាំចេញស្នូលនៃផ្នែកកសិកម្ម។ 

លើកកំពស់តំលៃផលិតផលផ្លែឈើពិសេសរបស់វៀតណាម (VOV)

(VOVworld) – នាឆ្នាំ ២០១៦ តំលៃនៃការនាំចេញមុខទំនិញបន្លែផ្លែឈើ
របស់វៀតណាមជាលើកដំបូងទទួលបានជិត ២ ពាន់លានដុល្លាអាមេរិក
ក្នុងនោះ មានការរួមវិភាគទានដ៏ធំនៃតំបន់ដាំឈើហូបផ្លែនៅតំបន់ដី
សណ្តទន្លេ  Cuu Long។ របត់នេះបានបើកចេញទិសដៅថ្មីក្នុងការរៀបចំ
រចនាសម្ព័ន្ធខឿន កសិកម្មវៀតណាមឡើងវិញរួមជាមួយស្រូវអង្ក ផ្លែឈើ
ពិសេសគ្រប់ប្រភេទរបស់ វៀតណាមបានក្លាយទៅជាមុខទំនិញនាំចេញ
ស្នូលនៃផ្នែកកសិកម្ម។

        នាប៉ុន្មានថ្ងើដើមឆ្នាំ ២០១៧ សហករណ៍និងក្រុមផលិតកម្មដាំស្វាយនានា
នៅខេត្ត Dong Thap (ភាគខាងត្បូងវៀតណាម) សប្បាយរីករាយទទួលស្វាគមន៍
សហគ្រាសនាំចេញនាំចូលផ្លែឈើនៅក្នុងនិងក្រៅប្រទេសមកទស្សនាស្វែងយល់
និងចុះហត្ថលេខាលើកិច្ចសន្យាទិញផ្លែឈើជាច្រើនកុះករ។​ លោក Huynh Thanh Ba នាយករងសហករណ៍ស្វាយឃុំ  My Xuong បានឲ្យដឹងថា៖ អាស្រ័យដោយ

ផលិតកម្មកសិផលស្អាតនិងសុវត្ថភាពដោយហេតុនេះតំលៃទិញផលិតផលនៃ
សហករណ៍ខ្ពស់និងស្ថិរភាពណាស់។ របៀបផលិតកម្មសុវត្ថិភាពថ្មីនិងប្រកប
ដោយប្រសិទ្ធ ភាពត្រូវបានបង្កើតឡើងក្នុងទាំងសហគមន៍ប្រជាកសិករនិង
សហគ្រិន។  លោក Huynh Thanh Ba បានអះអាងថា៖

        «ប្រជាកសិករជានិច្ចកាលខិតខំប្រឹងប្រែងផលិតឲ្យបាន ៧០% ស្វាយ
 នាំចេញនិង ៣០% សំរាប់ទីផ្សារក្នុងប្រទេស។ ពេលនោះ ប្រជាកសិករនឹង
មាន ឱកាសធ្វើមាននៅស្រុកកំណើតរបស់ខ្លួន»។

        មិនត្រឹមតែផ្លែស្វាយ ប៉ុណ្ណោះទេ ថែមទាំង ផ្លែឈើចំនួន​ ៣០ ប្រភេទក្នុង
 តំបន់ដីសណ្តទន្លេ Cuu Long ដូចជា៖ មៀន ស្រការនាគ ឪឡឹក ត្រូវបាន នាំ
ចេញប្រកបដោយជោគជ័យទៅទីផ្សារដែលមានបទដ្ឋានខ្ពស់ដូចជា ជប៉ុន
អាមេរិក បារាំង ហូឡង់ ។ល។ សាស្ដ្រចារ្យ បណ្ឌិត Vo Tong Xuan បានឲ្យដឹង
ថា៖                                  

        «បណ្ដាផ្លែឈើរបស់វៀតណាមមានតំលៃខ្ពស់ណាស់។ ជាឧទាហរណ៍ ស្វាយ
 cat Hoa Loc នៅតំបន់ប៉ែកខាងលិចដីសណ្តទន្លេ Cuu Long មានតំលៃ
ឡើងដល់ ១២ ដុល្លាអាមេរិក/ផ្លែក្នុងការលក់ដេញថ្លៃនៅទីក្រុង Fukuoka
ជប៉ុន។»

        រីឯលោក Le Minh Hoan លេខាធិការគណៈកម្មាធិការបក្សខេត្ត Dong
Thap បានចាត់ទុកថា៖ ​         

        «ដើម្បីជ្រៀតចូលទីផ្សារមួយហើយរក្សាទីផ្សារនោះគឺមិនងាយស្រួលទេ។
 ប្រជាកសិករសហករណ៍និងសហគ្រាសគប្បីរក្សាការទុកចិត្តហើយត្រូវមាន
ទស្សនៈយូរ អង្វែង។ សហគ្រាសគប្បីដឹកនាំប្រជាកសិករ។​ ក្នុងឱកាសចូលឆ្នាំ
ថ្មី យើងត្រូវ អនុវត្តភារកិច្ចប្រកបដោយអាជីពទង់ទ្រាយថែមទៀត។»

        ទោះបីជាប្រឈមមុខនឹងការលំបាកជាច្រើនក្នុងការនាំចេញរួមជាមួយ
ផល វិបាកដោយបំរ៉ែបំរួលអាកាសធាតុក្តី ប៉ុន្តែ ២០១៦​ គឺជាឆ្នាំដែលផ្នែក
បន្លែផ្លែឈើ ទទួលបានស្នាដៃលេចធ្លោ។ នេះគឺជាមូលដ្ឋានសំខាន់មួយក្នុង
បុព្វបទដើម្បីផ្នែក កសិកម្មនៅតំបន់ដីសណ្តទន្លេ Cuu Long អភិវឌ្ឍន៍
និរន្តរភាព ហើយជួយលើក ស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុង
តំបន់រួមចំណែកក្នុងតំលៃពាណិជ្ជកម្មនៃការនាំចេញរបស់ប្រទេសជាតិ៕

TAG
VOV WORLD/លើកកំពស់/តំលៃ/ផលិតផល/ផ្លែឈើ/ពិសេស/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត