logo

លើកកំពស់មនសិការបស់អ្នកនេសាទក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU

2025/11/19 | 12:00:00
(VOVWORLD) - ចាប់បីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា នៅខេត្ត Lam Dong អង្គភាពនានារួម មាន៖ តុលាការប្រជាជនខេត្ត ឆ្មាំព្រំដែនខេត្ត បញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រលេខ ៣ កម្លាំងត្រួតពិនិត្យការនេសាទ និងស្ថាប័នពាក់ព័ន្ធបានរៀបចំអង្គជំនុំជម្រះសម្មតិ កម្មដើម្បីឃោសនាច្បាប់ស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) នៅតាមឃុំសង្កាត់នានាក្នុងខេត្ត។
ទិដ្ឋភាពនៃអង្គជំនុំជម្រះសម្មតិកម្ម។ (រូបថត៖ VOV)

អង្គជំនុំជម្រះសម្មតិកម្មត្រូវបានរៀបចំឡើង ដោយផ្អែកលើស្ថានភាពជាក់ស្ដែង ដោយកាត់ទោសបទល្មើសទាក់ទងនឹងអំពើរំលោភលើបទប្បញ្ញត្តិនេសាទ IUU។ អង្គជំនុំជម្រះសម្មតិកម្មមិនត្រឹមតែជួយអ្នកនេសាទឱ្យយល់ច្បាស់ពីផលវិបាកផ្នែកច្បាប់នៃអំពើរំលោភបំពានប៉ុណ្ណោះទេ ថែមទាំងបង្កើតឥទ្ធិពលឃោសនាយ៉ាងទូលំទូលាយ លើកកំពស់មនសិកាប្រតិបត្តិតាមច្បាប់ រួមដៃគ្នាការពារធនធានជលផល និងរក្សាកិត្យានុភាពជាតិក្នុងដំណើរការដក "កាតលឿង" IUU និងអភិវឌ្ឍន៍របរនេសាទប្រកបដោយចីរភាព។ លោក Le Van Tu ស្នងការនយោបាយនៃបញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រលេខ ៣ បានមានប្រសាសន៍ថា៖

“ពីអង្គជំនុំជម្រះ ប្រជាជននឹងយល់កាន់តែច្បាស់អំពីច្បាប់ និងចងចាំខ្លឹមសារនៃច្បាប់។ នេះគឺជាកម្មវិធីឃោសនាដែលមានឥទ្ធិពលយ៉ាងទូលំទូលាយ ដោយផ្សាភ្ជាប់ទៅនឹងស្ថានភាពជាក់ស្ដែងរបស់ប្រជាជន តាមនោះរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនការយល់ដឹងរបស់ប្រជាជន”។

ក្នុងឱកាសនេះ គណៈកម្មការរៀបចំក៏បានប្រគល់អំណោយ ពោងសង្គ្រោះ សម្ភារៈចាំបាច់ និងទង់ជាតិដល់គ្រួសារគោលនយោបាយ និងប្រជានេសាទក្នុងស្រុក ដោយលើកទឹកចិត្តប្រជាពលរដ្ឋឱ្យមានការនឹងនរចិត្តចេញទៅនាយសមុទ្រ រួមចំណែកដល់ការការពារអធិបតេយ្យភាពកោះសមុទ្រ៕

TAG
VOV/VOVworld/IUU/ប្រយុទ្ធប្រឆាំង/នេសាទ/កាតលឿង

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត