logo

លើកកម្ពស់ទំនាក់ទំនងវៀតណាម-អាហ្វ្រិកខាងត្បូងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

2025/11/21 | 12:34:00

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល G២០ និងចូលរួមសកម្មភាពទ្វេភាគីនៅអាហ្វ្រិកខាងត្បូង នៅរសៀលថ្ងៃទី ២១ ខែវិច្ឆិកា នៅទីក្រុង Johannesburg នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញ និងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Ciryl Ramaphosa បានប្រកាសជាផ្លូវការអំពីការលើកកម្ពស់ទំនាក់ទំនងវៀតណាម-អាហ្វ្រិកខាងត្បូងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ និងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក  ស៊ីរីល រ៉ាម៉ាផូសា (រូបថត៖TTXVN)

ដើម្បីអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា ចាត់តាំងភ្នាក់ងារមានសមត្ថកិច្ចនៃប្រទេសទាំងពីរឱ្យរៀបចំផែនការសកម្មភាព  ដើម្បីអនុវត្តក្របខ័ណ្ឌដែលទើបបង្កើតថ្មី នាំទំនាក់ទំនងវៀតណាម-អាហ្វ្រិកខាងត្បូងក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសភាគខាងត្បូង។

ភាគីទាំងពីរក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តជម្រុញថែមទៀត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ  ដំណើការកិច្ចចរចាលើកិច្ចព្រមព្រៀង  និងបង្កើតក្រុមការងារមួយជាបន្ទាន់ លើការលើកកម្ពស់ការបើកទីផ្សារសម្រាប់ទំនិញ និងផលិតផលរបស់ភាគីនីមួយៗ។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាបន្តការចរចា និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗ  ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ និងស្ថាប័នសម្រាប់ទំនាក់ទំនងទ្វេភាគី ដូចជាកិច្ចព្រមព្រៀងស្តីពីការជៀសវាងការ យកពន្ធទ្វេដង ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែន ធម្មតា កិច្ចសហប្រតិបត្តិការក្នុងការបង្ការឧក្រិដ្ឋកម្មជាដើម។

ក្នុងពេលជាមួយគ្នានេះ ភាគីទាំងពីរបានសន្យាថា នឹងបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធថែមទៀត នៅក្នុងបណ្តាវេទិកាពហុភាគី៕

TAG
VOV/VOVworld/លើកកម្ពស់/ទំនាក់ទំនង/វៀតណាម/អាហ្វ្រិកខាងត្បូង/ភាពជាដៃគូយុទ្ធសាស្ត្រ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត