logo

លក្ខណៈវិចិត្រសិល្បៈលើសម្លៀកបំពាក់ជនជាតិ Lo Lo

2015/10/19 | 07:06:32
Vovworld-ទោះបីជាជនជាតិភាគតិច
មួយក្តីជីវភាពរស់នៅមានការ​លំបាក
​ជាច្រើននិងស្នាក់នៅដំបន់ព្រៃភ្នំ
ដោយឡែក ប៉ុន្តែជនជាតិ Lo Lo
ជានិច្ចកាលមាន​មនសិការរក្សា
អត្តសញ្ញាណវប្បធម៍ដោយបង្ហាញ
ច្បាស់ក្នុងការរក្សាសម្លៀក​បំពាក់
ប្រពៃណីរបស់ជនជាតិខ្លួន។ ពី
វត្ថុធាតុដើមដល់ក្បូរក្បាច់តុបតែង
ខ្លួនត្រូវបាន​នារី Lo Lo ជាច្រើនជំនាន់
បញ្ជូនឲ្យកូនចៅដើម្បីរក្សាផ្នែកវប្បធម៍
ដ៏វិសេសវិសាល​របស់ជនជាតិ។
លក្ខណៈវិចិត្រសិល្បៈលើសម្លៀកបំពាក់ជនជាតិ Lo Lo (VOV)



        Vovworld-សម្លៀកបំពាក់របស់ជនជាតិ Lo Lo ចំនួន២ក្រុមគឺ Lo Lo Den និង
Lo Lo Hoa សុទ្ធតែបានប្រើប្រាស់បច្ចេកទេសតុបតែងដោយដេរប៉ាក់ក្រណាត់​គ្រប់
ព័ណ៌លើសម្លៀកបំពាក់។ ខណៈពេលនោះជនជាតិ Lo Lo Den បានប៉ាក់​លាយជា
មួយក្រណាត់ដេរដែលធ្វើឲ្យរូបរាងក៏ដូចជារូបតុបតែងសម្លៀកបំពាក់​ពហុបែបនិង
សម្រស់ជាងទៀត។ ជាធម្មតាសម្លៀកបំពាក់១សម្រាប់របស់ជនជាតិ Lo Lo រួមមានខោអាវឬសំពតកន្សែង។ អាវជាប្រភេទអាវខ្លីករមូល ដៃវែង។ នៅផ្ទាំង​ទាំង២នៅខាង
មុខមានខ្សែតុបតែងធំចំនួន២តាមបណ្ដោយនិងខ្សែទទឹងនៅជិតជាយអាវ។ នៅផ្ទាំង
ខ្នងក៏មានខ្សែតុបតែងចំនួន២ដូច្នេះដែរ។ លោក Lo Sy Pao មេភូមិជនជាតិ Lo Lo នៅ
ភូមិ Sung Pa A ទីរួមខេត្ត Meo Vac បានឲ្យដឹងថា៖

        “សម្លៀកបំពាក់មានផ្នែកខុសពីជនជាតិផ្សេងៗ។​សម្លៀកបំពាក់មានចរិតដេរ​ប៉ាក់
ជាច្រើន។ ជនជាតិ Lo Lo បានទិញក្រណាត់ព័ណ៌ចំរុះ បន្ទាប់នោះដេរទៅ​លើ​​សម្លៀក
បំពាក់របស់ខ្លួន លាយព័ណ៌បៃតង ក្រហម លឿទៅលើសម្លៀក​បំពាក់​រ​បស់ខ្លួន។​ ខ្សែ
ក្រវ៉ាត់ក៏ដូចជាកន្សែង Pieu របស់ជនរួមជាតិ Thai មាន​ព័ណ៌​បៃតងជាស្នូល។ សម្លៀក
បំពាក់នេះសំរាប់ស្លៀកពាក់ក្នុងឱកាសពិធីបុណ្យ អាពាហ៍-ពិពាហ៍ បុណ្យសព។”

        សម្លៀកបំពាក់បុរស Lo Lo សាមញ្ញជាសម្លៀកបំពាក់របស់នារី។ បុរស​ស្លៀកពាក់
អាវដងខ្លី ជើងខោទូលាយ ដេរដោយក្រណាត់ជ្រលក់ព័ណ៌​ប្រផេះ។ ​ក្នុងឱកាសបុណ្យ
តេត លើក្បាលបានពាក់កន្សែងដោយមាន​ព្រុយគ្រប់​ព័ណ៌និងឌិនដូចជារបស់នារី។ រីឯ
សម្លៀកបំពាក់នារីដៃអាវរួមមាន៤កំណាត់វែង​ដេរ​ភ្ជាប់គ្នានិងលើកំណាត់នីមួយៗបាន
ប៉ាក់ក្រណាត់ព័ណ៌រួមមានខ្សែទន្ទឹមគ្នា​លាយកំណាត់ក្រណាត់ផ្សំដូចជាតុបតែងលើ
ដងអាវ។ អ្នកស្រី Lung Thi Minh ភូមិ Sang Pa A ទីរួមខែត meo Vac បានឲ្យដឹងថា ដងអាវ
ទាំងពីរនៅខាងមុខ​របស់នារី Lo Lo បានដេរម៉ត់ចត់និងប៉ាក់កំណាត់ក្រណាត់រូបត្រី
កោណបង្កើត​ឡើងរូប៤ជ្រុងដោយក្បូរក្បាច់ធ្មេញរណាវតាមបែបដើមស្រូវ រលកទឹក
បណ្ដាញ​ពីងពាង។

        “ដំបូងគឺដេរកំណាត់ព័ណ៌ដ៏ធំ បន្ទាប់នោះកាត់កំណាត់តូចដេរលាយជាមួយ​គ្នា។
ជាធម្មតាព័ណ៌ក្រហមគឺស្នូល ជនជាតិ Lo Lo ចូលចិត្តព័ណ៌ក្រហមនិមិត្តរូប​ឲ្យព្រះអាទិត្យ។”

        កន្សែងរបស់ជនជាតិ Lo Lo ធ្វើដោយក្រណាត់ខ្មៅក្រហម។ នៅសង្ខាងមាន​ព្រុយ
គ្រប់ព័ណ៌និងបានប៉ាក់ដោយអម្បោះគ្រប់ព័ណ៌ដោយក្បូរក្បាច់ជាច្រើន។

        ចំពោះនារី Lo Lo តាំងពីតូចគេត្រូវបានលោកយាយម្ដាយបង្រៀនប៉ាក់និង​ដេរ​
សម្លៀកបំពាក់ដើម្បីពេលមកគ្រួសារប្តីត្រូវមានសំពតអាវ១សម្រាប់យកតាម​ខ្លួន។
ការងារនេះមិនត្រឹមតែមិនត្រឹមតែជួយរក្សារបរដេរប៉ាក់ប៉ុណ្ណោះទេ ថែម​ទាំង​រក្សាបាន
ផ្នែកវប្បធម៍ប្រពៃណីលើសម្លៀកបំពាក់របស់ជនជាតិ Lo Lo ទៀត​ផង។ កញ្ញា Lung Thi
Huyen ភូមិ sang Pa A ទីរួមស្រុក Meo Vac បានឲ្យ​ដឹង​ថា៖

        “ម្ដាយបង្រៀនខ្ញុំប៉ាក់តាំងពីអាយុ១២ឆ្នាំនិងឥឡូវនេះចេះប៉ាក់ហើយ។ ខ្ញុំ​ចូលចិត្ត
របរនេះណាស់ ដើម្បីរក្សាផ្នែកវប្បធម៍របស់ជនជាតិខ្លួន។​ ខ្ញុំចង់ក្រោយ​នេះបានបង្រៀន
ឲ្យជំនាន់ក្រោយៗទៀត។”

        មកដល់ភូមិជនជាតិ Lo Lo  ពិសេសគឺក្នុងឱកាសពិធីបុណ្យ បុណ្យតេត ភ្ញៀវ
​ទេសចរណ៍នឹងចាប់អារម្មណ៍ចំពោះនារីស្រស់ស្អាតក្នុងសំពតគ្រប់ព័ណ៌។ រាល់​ក្បូរក្បាច់
លើសម្លៀកបំពាក់របស់ជនជាតិ Lo Lo សុទ្ធតែបង្ហាញនូវវិចិត្រ​សិល្បៈភាពលំអិតនិង
ទស្សនាទានដោយឡែកអំពីសម្រស់របស់គេ។​ប្រការនោះ​ក៏​បង្ហាញនូវតំលៃរូបីយ៍និង
ជីវភាពរស់នៅខាងស្មារតីសម្បូរបែបរបស់សហគមន៍​ជនជាតិ Lo Lo ទៀតផង៕

TAG
លក្ខណៈវិចិត្រសិល្បៈលើសម្លៀកបំពាក់ជនជាតិ Lo Lo

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត