logo

លោក ង្វៀន សួនថាំង ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមសម្រាប់អាណត្តិ ២០២៦-២០៣១

2026/3/10 | 11:23:00

(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែមីនា នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញចូលរួមនិងថ្លែងមតិ នៅសន្និសីទប្រកាស ពីសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ដើម្បីបង្កើតក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម អាណត្តិ ២០២៦-២០៣១។

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងមតិក្នុងសន្និសីទ  (រូបថត៖ វ៉ាន់ ហ៊ីវ/VOV)

អញ្ជើញប្រគល់សេចក្តីសម្រេចចិត្តរបស់លេខាធិការដ្ឋាន តែងតាំងលោក ង្វៀន សួន ថាំង ឲ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម អាណត្តិ ២០២៦-២០៣១ អគ្គលេខាបក្សលោកតូ ឡឹម មានប្រសាសន៍ថា ការដាក់ឲ្យដំណើរការក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមអាណត្តិ ២០២៦-២០៣១ គឺមានសារៈ សំខាន់ខ្លាំងណាស់ ដោយបង្ហាញពីស្មារតីសកម្ម វិជ្ជមាន និងបន្ទាន់ក្នុងការនាំយកការងារទ្រឹស្តីមក រួមជាមួយនឹងភារកិច្ចសំខាន់ៗរបស់បក្ស និងប្រទេសជាតិ។

លោកអគ្គលេខាបក្ស តូ ឡាំ ប្រគល់ផ្កាអបអរសាទរលោក  ង្វៀន សួនថាំង  (រូបថត៖ វ៉ាន់ ហ៊ីវ/VOV)

“ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមត្រូវបន្តបញ្ជាក់ និងលើកកម្ពស់តួនាទីស្នូលរបស់ខ្លួននៅក្នុងការងារទ្រឹស្តីរបស់បក្ស នៅក្នុងយុគសម័យអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ការងារទ្រឹស្តីកាន់តែមានសារៈសំខាន់ជាពិសេស ពីព្រោះទ្រឹស្តីរួមចំណែកដល់ការបង្កើតមូលដ្ឋានគ្រឹះមនោគមវិជ្ជា និងជាត្រីវិស័យក្នុងសកម្មភាពរបស់បក្ស ជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែង និងផែនទីបង្ហាញផ្លូវសម្រាប់ដំណាក់កាលនីមួយៗ និងរយៈពេលនៃការអភិវឌ្ឍប្រទេសជាតិ”។  នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស តូ ឡឹម៕

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត