logo

លោក ដូណាល់ ត្រាំ ជួបសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់អំពីជម្លោះនៅអ៊ុយក្រែន

2025/12/11 | 10:58:51
(VOVWORLD) - នាថ្ងៃទី១០ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នាយករដ្ឋមន្ត្រីអង់គ្លេស លោក កៀរ ស្តារមើរ (Keir Starmer) និងអធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីឌ្រីក មើស (Friedrich Merz) ដើម្បីពិភាក្សាអំពីជម្លោះនៅអ៊ុយក្រែន។
ប្រធានាធិបតីអាមេរិក លោក លោក ដូណាល់ ត្រាំ ។ រូបថត៖ REUTERS/Jonathan Ernst

យោងតាមសេតវិមាន កិច្ចសន្ទនាតាមទូរស័ព្ទទាំងនេះបានប្រព្រឹត្តទៅ ក្នុងបរិបទដែលលោកប្រធានាធិបតី ត្រាំ បន្តជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះ ហើយបានបង្ហាញពីការមន្ទិលសង្ស័យចំពោះលទ្ធភាពនៃ "ជ័យជម្នះរបស់ទីក្រុងគៀវ”។

សេតវិមានក៏បានឲ្យដឹងថា មេដឹកនាំសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានពិភាក្សាអំពីការវិវឌ្ឍថ្មីៗបំផុតនៅក្នុងកិច្ចចរចាសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដោយស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះ និងសម្រេចបាននូវសន្តិភាពប្រកបដោយយុត្តិធម៌ និងយូរអង្វែងសម្រាប់អ៊ុយក្រែន។ មេដឹកនាំនៃប្រទេសទាំងបួនបានឯកភាពគ្នាថា ការពិភាក្សាលើផែនការសន្តិភាពនឹងបន្តនាពេលខាងមុខ ហើយនេះជាពេលវេលាដ៏សំខាន់សម្រាប់អ៊ុយក្រែន ក៏ដូចជាសម្រាប់សន្តិសុខរួមនៃតំបន់អឺរ៉ុបផងដែរ៕

TAG
VOV/VOVworld/លោក ដូណាល់ ត្រាំ/សន្ទនាតាមទូរស័ព្ទ/អង់គ្លេស/បារាំង/អាល្លឺម៉ង់/អ៊ុយក្រែន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត