VOVWORLD_នៅភូមិ Ngan Phe ឃុំ Dong Tam
ស្រុក Binh Lieu ខេត្ត Quang Ninh ជាតំបន់ជាប់
ព្រំដែនវៀតណាម ចិននោះមានលោកតាមួយរូប
ដែលបានផ្សាភ្ជាប់ជាមួយបុព្វហេតុថែរក្សាការពារ
បង្គោលព្រំដែនអស់រយៈពេលជាង៣០ ឆ្នាំកន្លងទៅ
នេះ។ លោកមានឈ្មោះVoong Phuc Niep ជាជន
ជាតិDao ដែល ជានិច្ចកាលចាត់ទុកការងារការពារ
អធិបតេយ្យភាពដ៏ពិសិទ្ធនៃ ប្រទេសជាតិ គឺជាភារ
កិច្ចរបស់ខ្លួន។
VOVWORLD_នៅភូមិ Ngan Phe ឃុំDong Tam ស្រុក Binh Lieu ខេត្ត Quang Ninh
ជាតំបន់ជាប់ព្រំដែនវៀតណាម ចិននោះមានលោកតាមួយរូបដែលបានផ្សាភ្ជាប់
ជាមួយបុព្វហេតុថែរក្សាការពារបង្គោលព្រំដែនអស់រយៈពេលជាង៣០ ឆ្នាំកន្លង
ទៅនេះ។ លោកមានឈ្មោះVoong Phuc Niep ជាជនជាតិDao ដែលជានិច្ចកាល
ចាត់ទុកការងារការពារអធិបតេយ្យភាពដ៏ពិសិទ្ធនៃ ប្រទេសជាតិ គឺជាភារកិច្ច
របស់ខ្លួន។
ពីទីរួមស្រុក Binh Lieu ធ្វើដំណើរទៅកាន់ភូមិ Ngan Phe ឃើញមានផ្ទះរបស់
ប្រជាជនស្ថិតនៅចង្កេះទួលក្នុងបរិយាកាស់សុខសាន្តត្រាណ។ ផ្ទះលោកVoong Phuc
Niepនៅចុងផ្លូវដីដោយមានព្រៃស្រល់និងដំណាំHoi ដែលជារុក្ខជាតិគ្រឿងទេស
ម្យ៉ាងព័ទ្ធជុំវិញ។ ជារៀងរាល់ថ្ងៃក្រៅពីការជួបសំណេះសំណាលជាមួយអ្នកភូមិ
លោកNiep ចូលព្រៃជារជ័រស្រល់និងប្រមូលផលដំណាំHoi។ហើយជារៀងរាល់ខែ
លោកតាមកងទ័ពដើរយាមល្បាតព្រំដែនម្ដង។ស្រុក Binh Lieu មានឃុំជាប់ព្រំដែន
ចំនួន៦ឃុំជាមួយបង្គោលព្រំដែនចំនួន៤១បង្គោល ក្នុងនោះភូមិ Ngan Phe មាន២
បង្គោល។ លោក Niepឲ្យដឹងថាជីវិតរបស់លោកផ្សាភ្ជាប់ជាមួយបង្គោលព្រំដែន។
ក្នុងអាយុ១៨ឆ្នាំលោកចូលទ័ព។ក្រោយពេលបញ្ចប់កាតព្វកិច្ចយោធាលោកដើរតាម
កងទ័ពទៅយាមល្បាតខ្សែព្រំដែន។ នាគ្រានោះបង្គោលសីមាព្រំដែនជាមួយចិននៅ
ភូមិ Ngan Phe មានចំងាយគិតពីភូមិប្រមាណ៥គីឡូម៉ែត្រដោយត្រូវតែឆ្លងកាត់ព្រៃ
និងអូរទើបទៅដល់ទីនោះបាន។លោក Niep បានរៀបរាប់ថា
“ប្រជាជនយល់ថាការងារការពារព្រំដែនមានន័យថាការពារផលប្រយោជន៍
របស់ប្រជាជន ការពារទឹកដីរបស់យើង។ បង្គោលសីមានោះជាបង្គោលព្រំដែនជាតិ
ដែលយើងត្រូវតែការពារ។ បើសិនជាឃើញអ្វីមិនធម្មតាគឺត្រូវតែជូនដំណឹងទៅថ្នាក់
ដឹកនាំឃុំនិងកងទ័ពការពារព្រំដែនភ្លាមៗ”។
ដោយសារការចូលព្រៃធ្វើចំការនិងដើរយាមល្បាតជាញឹកញាប់បានជាលោកតាជនជាតិDao រូបនេះក្ដាប់ជាប់ស្ថានការនៅតាមទីតាំងនិមួយៗ។ នាឆ្នាំ១៩៨៣លោក
ត្រូវបានតែងតាំងជាប្រធានសហករនិងជាមេភូមិ។ ក្នុងឋានះថ្មីលោកកាន់តែប្ដេជ្ញា
បំពេញល្អនូវភារកិច្ចការពារព្រំដែន។ លោកព្យាយាមទៅជួបគ្រួសារទាំងអស់ក្នុងភូមិ
ដើម្បីសំណេះសំណាលលើកទឹកចិត្តបងប្អូនរួមចិត្តរួមថ្លើមជាមួយកងទ័ពក្នុងការងារ
ការពារតំបន់ព្រំដែន។
“យើងខ្ញុំតែងតែចលនាបងប្អូនក្នុងភូមិឃុំក្ដាប់ឲ្យជាប់នូវភារកិច្ចនយោបាយព្រម
ទាំងត្រៀមខ្លួនជានិច្ចការពារមាតុប្រទេស។ ប្រជាជនក្នុងតំបន់អនុវត្តការងារទាំងនេះ
យ៉ាងល្អប្រសើរ”។
ឥឡូវនេះទិដ្ឋភាពនៅភូមិ Ngan Phe បានមានការផ្លាស់ប្ដូរថ្មីជាច្រើន។ ផ្លូវទៅកាន់
បង្គោលព្រំដែនត្រូវបានកសាងឡើងវិញ។ ដោយសារឧស្សាហ៍ព្យាយាមដាំដុះដំណាំ
ស្រល់និងដើមHoi អ្នកភូមិបានមានជីវភាពរស់នៅធូរធារ កុមារាកុមារីមានកង់ជិះទៅ
សាលារៀន មានសំលៀកបំពាក់ស្អាត ផ្ទះសំបែងបានសាងសង់ថ្មីជាច្រើន។
ប្រជាពលរដ្ឋបរិច្ចាកដីសំរាប់កសាងផ្លូវថ្នល់និងសាលារៀនហើយមានការយល់ដឹង
ទាន់ពេលនិងត្រឹមត្រូវអំពីគ្រប់បញ្ហានយោបាយសេដ្ឋកិច្ចនិងសង្គមកិច្ច។ ទាំងអស់
នេះសុទ្ធតែមានការចូលរួមចំណែករបស់លោកមេភូមិ Voong Phuc Niep ផងដែរ។
អនុសេនីទោ Bui Xuan Hoa ជាកម្មាភិបាលឃោសនាប៉ុស្តិការពារព្រំដែន Hoanh Mo
បានឲ្យដឹងថា
“លោកពូ Niepជាអ្នកខ្នះខ្នែងសកម្មក្នុងការងារដោយមានស្មារតីទទួលខុស
ត្រូវយ៉ាងខ្ពស់។ លោកត្រូវបានថ្នាក់ដឹកនាំឃុំនិងស្ថាប័ននានាវាយតំលៃខ្ពស់និងជូន
ប័ណ្ណសសើរជារៀងរាល់ឆ្នាំ”។
![]() |
| ពេលដើរយាមល្បាតព្រំដែនលោក Voong Phuc Niep តែងតែឡើងភ្នំមានកំពស់ជាង១០០០ម៉ែត្រ។ នៅឯនោះអាកាសធាតុត្រជាក់យ៉ាងខ្លាំង |
ពេលដើរយាមល្បាតព្រំដែនលោក Voong Phuc Niep តែងតែឡើងភ្នំមានកំពស់ជាង១០០០ម៉ែត្រ។ នៅឯនោះអាកាសធាតុត្រជាក់យ៉ាងខ្លាំង។ លោក Niepដើរ
លឿនណាស់ដោយឡើងកាំជណ្ដើរចំនួន១៥០ដើម្បីទៅពិនិត្យបង្គោលព្រំដែន។
លោកឲ្យដឹងថា ពេលចាស់ជរាហើយឡើងភ្នំលែងបានទៀតគឺនឹងមានកូនចៅបន្ត
ភារកិច្ច ត្រៀមខ្លួនជាស្រេចការពារព្រំដែន៕








