logo

លើកតម្កើងលេខាសាខាបក្សឆ្នើមចំនួន ៩៦ រូប និងប្រគល់ពានរង្វាន់ញញួរ-កណ្ដៀវមាសលើកទី ១០ ឆ្នាំ ២០២៥

2026/2/4 | 08:38:24

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៩៦ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦) កាលពីយប់ថ្ងៃទី ៣ ខែកុម្ភៈ នៅរោងមហោស្រព Ho Guom (ហាណូយ) បានប្រារព្ធធ្វើឡើងពិធីលើកតម្កើងលេខាសាខាបក្សឆ្នើម និងប្រគល់ពានរង្វាន់ញញួរ-កណ្ដៀវមាសលើកទី ១០ ឆ្នាំ ២០២៥។ 

លោកអគ្គលេខាបក្ស តូ ឡឹម លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន និងសមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិម លោក ត្រឹន កឹមទូ បានអញ្ជើញចូលរួមក្នុងពិធីនេះ។

ពិធីលើកតម្កើងលេខាសាខាបក្សឆ្នើម និងប្រគល់ពានរង្វាន់ញញួរ-កណ្ដៀវមាសលើកទី ១០ ឆ្នាំ ២០២៥។ (រូបថត៖ VOV)

អញ្ជើញថ្លែងនៅក្នុងពិធី លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា ក្នុងសមិទ្ធផលនៃអាណត្តិមហាសន្និបាតបក្សលើកទី ១៣ រួមមានការរួមចំណែកដោយផ្ទាល់ និងសំខាន់ៗរបស់អង្គការបក្សថ្នាក់មូលដ្ឋាន សាខាបក្សនីមួយៗ និងបក្ខជនម្នាក់ៗ ជាពិសេសជួរលេខាសាខាបក្ស។ នេះគឺជាកម្លាំងដែលដើរតួនាទីនាំមុខគេនៅថ្នាក់មូលដ្ឋាន ជាកន្លែងនៅជិតប្រជាជនបំផុត ក៏ដូចជាជិតនឹងស្ថានភាពជាក់ស្តែងបំផុត។ លេខាសាខាបក្សចំនួន ៩៦ រូប ដែលត្រូវបានលើកតម្កើងលើកនេះ គឺជាតំណាងឆ្នើមរបស់លេខាសាខាបក្សជាង ២៥ ម៉ឺននាក់នៅក្នុងបក្សទាំងមូល។ លោកអគ្គលេខាបក្សបានលើកច្បាស់ថា៖

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងនៅពិធី។ (រូបថត៖ VOV)

“ការដែលគណៈកម្មាធិការមជ្ឈិម រៀបចំពិធីលើកតម្កើងលេខាសាខាបក្សដ៏ឆ្នើមជាលើកដំបូង បានបង្ហាញពីការយកចិត្តទុកដាក់ពិសេសរបស់បក្សចំពោះការងារកសាងបក្សចាប់ពីថ្នាក់មូលដ្ឋាន ចាប់ពីសាខាបក្សដែលជាកន្លែងអនុវត្តន៍និងផ្ទៀងផ្ទាត់ដោយផ្ទាល់នូវប្រសិទ្ធភាពនៃគោលនយោបាយ និងសេចក្តីសម្រេចចិត្តទាំងអស់របស់បក្ស។ ពិធីនេះមិនត្រឹមតែជាការទទួលស្គាល់ និងការលើកតម្កើងដ៏សក្តិសមសម្រាប់ការរួមចំណែកដ៏ខ្ជាប់ខ្ជួន ស្ងៀមស្ងាត់ ប៉ុន្តែមានសារៈសំខាន់បំផុតរបស់ជួរលេខាសាខាបក្សប៉ុណ្ណោះទេ ថែមទាំងក៏ជាសារដ៏រឹងមាំមួយអំពីការផ្តល់អាទិភាពដល់ការកសាងបក្សពីឫសគល់ ដែលរួមចំណែកដល់ការបង្កើនសមត្ថភាពភាពជាអ្នកដឹកនាំ និងកម្លាំងប្រយុទ្ធរបស់អង្គការបក្សនៅក្នុងយុគសម័យថ្មីទៀតផង”។

ស្នាដៃសារព័ត៌មានរបស់វិទ្យុសំឡេងវៀតណាម ឈ្នះរង្វាន់ A ក្នុងពានរង្វាន់ញញួរ-កណ្ដៀវមាសលើកទី ១០ ឆ្នាំ ២០២៥។ (រូបថត៖ VOV)

ទាក់ទងនឹងភារកិច្ចកសាងបក្ស យោងតាមលោកអគ្គលេខាបក្ស ការងារព័ត៌មាន និងឃោសនាដើរតួនាទីយ៉ាងសំខាន់ពិសេសក្នុងការបង្កើតភាពជាធ្លុងមួយក្នុងសង្គម បំផុសសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិ ពង្រឹងជំនឿរបស់កម្មាភិបាល បក្ខជន និងប្រជាជនលើការដឹកនាំរបស់បក្ស។

“ការងារព័ត៌មាន និងឃោសនាត្រូវតែបំផុសគំនិតយ៉ាងពិតប្រាកដ លើកទឹកចិត្តបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ដើម្បីពង្រីកឲ្យខ្ពស់បំផុតនូវស្មារតីខ្លួនទីពឹងខ្លួន ការជឿជាក់លើខ្លួនឯង ភាពធន់ និងមោទនភាពជាតិ ដោយអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្សប្រកបដោយជោគជ័យ។ ស្នាដៃសារព័ត៌មាន ជាពិសេសស្នាដៃស្តីពីការកសាងបក្ស ត្រូវតែមានភាពទំនើប និងច្នៃប្រឌិត ស្របតាមការអភិវឌ្ឍព័ត៌មាននៅក្នុងយុគសម័យឌីជីថល; ត្រូវតែជាសក្ខីភាពដ៏រស់រវើក ដែលបង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយរបស់គណៈកម្មាធិការបក្ស និងអង្គការបក្សគ្រប់ជាន់ថ្នាក់ ក្នុងការកសាង ការកែតម្រូវ ការផ្លាស់ប្ដូរថ្មី រួមចំណែកដល់ការលើកកំពស់ប្រសិទ្ធភាពក្នុងការដឹកនាំ និងកម្លាំងប្រយុទ្ធរបស់បក្ស”៕

បន្ទាប់ពីការបំផុសនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការរៀបចំពានរង្វាន់ញញួរ-កណ្ដៀវមាស លើកទី១០ ឆ្នាំ២០២៥ បានទទួលការចូលរួមពីស្នាដៃជិត ២៣០០។ វិទ្យុសំឡេងវៀតណាមបានឈ្នះរង្វាន់ A ចំនួន ១ រង្វាន់ C ចំនួន ១ និងរង្វាន់លើកទឹកចិត្តចំនួន ៣។ 
TAG
VOV/VOVworld/វៀតណាម/លើកតម្កើង/ពានរង្វាន់/លេខាសាខាបក្ស/សារព័ត៌មាន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត