logo

លោក​​នាយករដ្ឋមន្ត្រីស្នើឱ្យកសាងគម្រោងរបប​លើក​ទឹក​ចិត្ត​អ្នក​មាន​ទេពកោសល្យវ័យក្មេង​

2025/12/26 | 11:12:31
(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានធ្វើជាអធិបតីនៃជំនួបសំណេះសំណាលនិងលើកសរសើរដល់សិស្សានុសិស្សដែលបានឈ្នះពានរង្វាន់នៅក្នុងការប្រឡងអន្តរជាតិក្នុងឆ្នាំ ២០២៥។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងជំនួបសំណេះសំណាល និងលើកសរសើរដល់សិស្សានុសិស្សដែលឈ្នះពានរង្វាន់នៅក្នុងការប្រឡងអន្តរជាតិឆ្នាំ ២០២៥។ រូបថត៖ Lai Hoa/VOV

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអបអរសាទរចំពោះសមិទ្ធផលលេចធ្លោរបស់សិស្សានុសិស្សនិងសាលារៀន ដោយសង្កត់ធ្ងន់ថា លទ្ធផលទាំងនេះរួមចំណែកលើកកម្ពស់ប្រពៃណីសង្វាតរៀនសូត្រ បញ្ជាក់ពីប្ញទ្ធានុភាព និងបញ្ញារបស់ប្រជាជនវៀតណាម ដោយបង្កើតការលើកទឹកចិត្ត និងការបំផុសគំនិតយ៉ាងខ្លាំងក្លានៅទូទាំងសង្គម។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រគល់អំណោយដល់សិស្សានុសិស្ស។ រូបថត៖ Lai Hoa/VOV

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងអប់រំនិងបណ្តុះបណ្តាល បង្កើតគម្រោងមួយដើម្បីស្វែងរកនិងបំប៉ន់អ្នកមានទេពកោសល្យវ័យក្មេងវៀតណាម រួមទាំងការស្រាវជ្រាវលើដំណោះស្រាយដើម្បីស្វែងរក ជ្រើសរើស បណ្តុះបណ្តាល ថែទាំ ប្រើប្រាស់ និងលើកទឹកចិត្តដល់អ្នកមានទេពកោសល្យវ័យក្មេង ហើយដាក់ជូននាយករដ្ឋមន្ត្រីនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦៖ “បង្កើតយន្តការនិងគោលនយោបាយទម្លុះទម្លាយ ផ្តល់អនុគ្រោះ ឧបត្ថម្ភ ថ្លៃសិក្សា និងផ្តល់អាហារូបករណ៍សម្រាប់សិស្សដែលមានទេពកោសល្យ; សាកល្បងគំរូសិក្សាផ្លោះថ្នាក់ រួមជាមួយនឹងយន្តការបណ្តុះបណ្តាលសញ្ញាបត្រពីរទន្ទឹមគ្នា។ ផ្តោតលើការអភិវឌ្ឍស្ថាប័នអប់រំថ្នាក់វិទ្យាល័យនិងសាកលវិទ្យាល័យដែលមានប្រៀបខ្លាំង ដើម្បីក្លាយជាស្នូលនៃបណ្តាញបណ្តុះបណ្តាលឆ្នើម និងទេពកោសល្យនៅក្នុងមុខវិជ្ជាសំខាន់ៗ និងវិស័យបច្ចេកវិទ្យាអាទិភាពដូចជា៖ បញ្ញាសិប្បនិម្មិត ស៊ីមីកុងដុកទ័រ សម្ភារៈថ្មី ជីវបច្ចេកវិទ្យា...”

នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងគណៈប្រតិភូថតរូបអនុស្សាវរីយ៍ជាមួយសិស្សានុសិស្ស។ រូបថត៖ Lai Hoa /VOV 

នៅឆ្នាំ ២០២៥ វៀតណាមមានសិស្សចំនួន ៧ក្រុម ចូលរួមក្នុងការប្រឡងអន្តរជាតិ ហើយជាលើកដំបូង ក្រុមសិស្សវៀតណាមឈ្នះរង្វាន់លេខពីរចំនួន ២ និងរង្វាន់លេខបីចំនួន ១ នៅការប្រឡងវិទ្យាសាស្ត្រនិងបច្ចេកទេសអន្តរជាតិនៅសហរដ្ឋអាមេរិក។ នេះគឺជាសមិទ្ធផលខ្ពស់បំផុតចាប់តាំងពីវៀតណាមចាប់ផ្តើមចូលរួមក្នុងការប្រឡងវិទ្យាសាស្ត្រនិងបច្ចេកទេសអន្តរជាតិក្នុងឆ្នាំ ២០១៣ មក៕

TAG
VOV/VOVworld/​​នាយករដ្ឋមន្ត្រី/របប​លើក​ទឹក​ចិត្ត/​អ្នក​មាន​ទេពកោសល្យវ័យក្មេង​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត