logo

លោកនាយករដ្ឋមន្ត្រីស្នើឲ្យទូរទស្សន៍វៀតណាមលើកកំពស់ម៉ាកយីហោ

2026/1/10 | 12:00:00
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទីមួយដល់ទូរទស្សន៍វៀតណាម ដោយទទួលស្គាល់សមិទ្ធផលលេចធ្លោរបស់ VTV ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញទៅទស្សនាហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ទូរទស្សន៍វៀតណាម។ (រូបថត៖ Lai Hoa/VOV)

នារសៀលថ្ងៃទី ១០ ខែមករា អញ្ជើញចូលរួមក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០២៥ និងអនុវត្តន៍ភារកិច្ចសម្រាប់ឆ្នាំ ២០២៦ របស់ទូរទស្សន៍វៀតណាម (VTV) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសរសើរ VTV ដែលបានសម្រេចជាស្ថាពរនូវភារកិច្ចចំនួន ៨ ដែលត្រូវបានប្រគល់ក្នុងឆ្នាំ២០២៥ ដោយរៀបចំដោយជោគជ័យនូវកម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់ជាច្រើន; កម្មវិធីប្រគុំតន្ត្រីធំៗ និងកម្មវិធីសិល្បៈនានា។ សម្រាប់ភារកិច្ចក្នុងឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖

“VTV ចាំបាច់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការកសាងម៉ាកយីហោរបស់ខ្លួន។ ដើម្បីកសាងម៉ាកយីហោ ត្រូវតែលឿន ទាន់ពេលវេលា និងធ្វើឌីជីថលូបនីយកម្ម។ ខ្ញុំស្នើឱ្យកំណត់យ៉ាងច្បាស់លាស់នូវភារកិច្ចនយោបាយដ៏សំខាន់របស់ VTV នោះគឺពង្រឹងតួនាទី ជាភ្នាក់ងារសារព័ត៌មានឈានមុខគេ ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាពនៃព័ត៌មាន និងការតំរង់ទិសមនោគមវិជ្ជា។ ដោយផ្អែកលើមូលដ្ឋាននោះ កសាង VTV ឲ្យមានម៉ាកយីហោលេចធ្លោក្នុងតំបន់”។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទីមួយដល់ទូរទស្សន៍វៀតណាម ដោយទទួលស្គាល់សមិទ្ធផលលេចធ្លោរបស់ VTV ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ៕

TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/ហ្វាម​ មិញជីញ/ទូរទស្សន៍/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត