logo

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ការការពារសន្តិសុខតាមអ៊ីនធឺណិតគឺជាតម្រូវការបន្ទាន់ ជាប្រចាំ និងសំខាន់ពិសេស

2026/3/21 | 08:32:38

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសន្តិសុខតាមអ៊ីនធឺណិតជាតិ (គណៈកម្មាធិការដឹកនាំ) បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការដឹកនាំក្នុងឆ្នាំ ២០២៦។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំសន្តិសុខតាមអ៊ីនធឺណិតជាតិ។ (រូបថត៖ VGP/Nhat Bac)

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងតភ្ជាប់តាមអ៊ីនធឺណិតជាមួយខេត្តក្រុងទាំង ៣៤។ ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ស្ថានភាពសកល និងតំបន់កំពុងតែមានការវិវឌ្ឍដ៏ស្វាហាប់ និងស្មុគស្មាញ ដែលតម្រូវឱ្យមានការត្រិះរិះថ្មី ជាពិសេសទាក់ទងនឹងបញ្ហាសន្តិសុខ រួមទាំងសន្តិសុខតាមអ៊ីនធឺណិត ក្នុងនោះមានបញ្ហាទាក់ទងនឹងការវាយប្រហារ ការឆបោក ការបង្កមន្ទិលសង្ស័យ អស្ថិរភាពនយោបាយ និងការរំខានដល់សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការធានាអធិបតេយ្យភាពជាតិនៅលើលំហអ៊ីនធឺណិត ការពារសន្តិសុខតាមអ៊ីនធឺណិត និងសន្តិសុខទិន្នន័យ គឺជាតម្រូវការបន្ទាន់ ជាប្រចាំ និងសំខាន់ពិសេស ដែលមិនអាចបំបែកចេញពីដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិបានឡើយ។

(រូបថត៖ VGP/Nhat Bac)

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាក់យ៉ាងច្បាស់ថា គោលដៅគឺទប់ស្កាត់ រុញថយក្រោយ និងបង្ក្រាបឧក្រិដ្ឋកម្មសន្តិសុខតាមអ៊ីនធឺណិត; ការពារយ៉ាងរឹងមាំនូវសន្តិសុខជាតិ សុវត្ថិភាព និងសុខុមាលភាពប្រជាជន; ការពារអធិបតេយ្យភាព ផលប្រយោជន៍ជាតិ និងភាពសុខសាន្តត្រាណរបស់ប្រជាជន; ដាក់ការងារសន្តិសុខតាមអ៊ីនធឺណិតនៅក្នុងក្របខ័ណ្ឌសន្តិសុខនិងការអភិវឌ្ឍប្រទេសជាតិទាំងមូល។ ដោយប្រគល់ភារកិច្ចជាក់លាក់ដល់ក្រសួង វិស័យ និងមូលដ្ឋាននីមួយៗ លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យស្រាវជ្រាវការកសាងយុទ្ធសាស្ត្រសម្រាប់ការពារអធិបតេយ្យភាពក្នុងលំហអ៊ីនធឺណិតក្នុងបរិបទថ្មី; ផ្តោតលើការបណ្តុះបណ្តាលនិងអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍផលិតផល និងសេវាកម្មសន្តិសុខតាមអ៊ីនធឺណិត និងសន្តិសុខទិន្នន័យរបស់វៀតណាម; ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការការពារសន្តិសុខតាមអ៊ីនធឺណិត សន្តិសុខទិន្នន័យ និងការអនុវត្តអនុសញ្ញាទីក្រុងហាណូយ៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី/វៀតណាម/សន្តិសុខ/អ៊ីនធឺណិត

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត