logo

លោកនាយករដ្ឋមន្ត្រី ហ្វាមមិញជីញ៖ ជំរុញកំណែទម្រង់ លើកកំពស់គុណភាពស្ថាប័ន និងគោលនយោបាយ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន

2026/1/31 | 08:55:45
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីក៏បានតម្រូវឱ្យបង្កើនការតភ្ជាប់រវាងសហគ្រាសឯកជនជាមួយគ្នា រវាងសហគ្រាសឯកជនជាមួយសហគ្រាសរដ្ឋ និងសហគ្រាសដែលមានទុនវិនិយោគផ្ទាល់ពីបរទេស (FDI;) បង្កើត និងអភិវឌ្ឍន៍សហគ្រាសខ្នាតធំនិងមធ្យមយ៉ាងឆាប់រហ័ស សម្ព័ន្ធសេដ្ឋកិច្ចឯកជនក្នុងទ្រង់ទ្រាយតំបន់ និងសកលលោក ក៏ដូចការផ្តល់ការគាំទ្រយ៉ាងជាក់ស្ដែងនិងមានប្រសិទ្ធភាពដល់អាជីវកម្មខ្នាតតូច មីក្រូ និងលក្ខណៈគ្រួសារ ផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងមតិដឹកនាំនៅកិច្ចប្រជុំ។ (រូបថត៖ Lai Hoa/VOV)

ថ្លែងសេចក្ដីសន្និដ្ឋាននៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការជាតិ ដឹកនាំការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន (គណៈកម្មាធិការដឹកនាំ) ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែមករា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំ បានតម្រូវឱ្យជំរុញកំណែទម្រង់ សុក្រិត និងលើកកំពស់គុណភាពស្ថាប័ន និងគោលនយោបាយ ធានា និងការពារសិទ្ធិកម្មសិទ្ធិ សិទ្ធិទ្រព្យសម្បត្តិ សិទ្ធិសេរីក្នុងការធ្វើអាជីវកម្ម និងសិទ្ធិប្រកួតប្រជែងស្មើភាពគ្នារបស់សេដ្ឋកិច្ចឯកជន។ ក្នុងពេលជាមួយគ្នានោះ ជួយសម្រួលដល់សេដ្ឋកិច្ចឯកជនក្នុងការទទួលបានធនធាននានា ដូចជាដីធ្លី ដើមទុន ធនធានមនុស្សដែលមានគុណភាពខ្ពស់; ជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងចីរភាពនៅក្នុងសេដ្ឋកិច្ចឯកជន។

ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ Lai Hoa/VOV)

លោកនាយករដ្ឋមន្ត្រីក៏បានតម្រូវឱ្យបង្កើនការតភ្ជាប់រវាងសហគ្រាសឯកជនជាមួយគ្នា រវាងសហគ្រាសឯកជនជាមួយសហគ្រាសរដ្ឋ និងសហគ្រាសដែលមានទុនវិនិយោគផ្ទាល់ពីបរទេស (FDI;) បង្កើត និងអភិវឌ្ឍន៍សហគ្រាសខ្នាតធំនិងមធ្យមយ៉ាងឆាប់រហ័ស សម្ព័ន្ធសេដ្ឋកិច្ចឯកជនក្នុងទ្រង់ទ្រាយតំបន់ និងសកលលោក ក៏ដូចការផ្តល់ការគាំទ្រយ៉ាងជាក់ស្ដែងនិងមានប្រសិទ្ធភាពដល់អាជីវកម្មខ្នាតតូច មីក្រូ និងលក្ខណៈគ្រួសារ ផងដែរ។

លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យបូកសរុប និងវាយតម្លៃយ៉ាងហត់ច្មត់ចំពោះកម្មវិធី និងគម្រោងនានា សំដៅធ្វើស្ថាប័នភាវូបនីយកម្មយ៉ាងពេញលេញនូវគោលជំហររបស់បក្សស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន; ជំរុញការកែទម្រង់នីតិវិធីរដ្ឋបាល និងអនុវត្តន៍គោលនយោបាយកែលម្អបរិយាកាសវិនិយោគ អាជីវកម្ម និងកាត់បន្ថយការចំណាយសម្រាប់សហគ្រាស; ធានាសិទ្ធិសេរីក្នុងការធ្វើអាជីវកម្ម សិទ្ធិស្មើភាពក្នុងការទទួលបានធនធាន; ផ្ទៀងស្តាប់ជាប្រចាំដើម្បីដោះស្រាយការលំបាក និងឧបសគ្គសម្រាប់សហគ្រាស៕

TAG
VOV/VOVworld/វៀតណាម/សេដ្ឋកិច្ច/ឯកជន/នាយករដ្ឋមន្រ្តី/ហ្វាម មិញជីញ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត