logo

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅត្រួតពិនិត្យសំណង់និងគម្រោងដែលបម្រើសន្និសីទ APEC ២០២៧

2026/1/28 | 11:36:12

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ មករា នៅខេត្តអានយ៉ាង លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញទៅត្រួតពិនិត្យ និងណែនាំការអនុវត្តសំណង់និងគម្រោងនានា សម្រាប់បម្រើសន្និសីទវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៧ ដែលនឹងប្រព្រឹត្តទៅនៅតំបន់ពិសេស Phu Quoc។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងតំបន់ទីក្រុងចម្រុះចំនួនពីរ នៅ Phu Quoc។ (រូបថត៖ VOV)

ចុះត្រួតពិនិត្យ ណែនាំ និងប្រគល់អំណោយដើម្បីលើកទឹកចិត្តដល់អង្គភាពនានាដែលកំពុងធ្វើការនៅក្នុងគម្រោងអាកាសយានដ្ឋានអន្តរជាតិ Phu Quoc លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យអ្នកម៉ៅការពន្លឿនវឌ្ឍនភាពនៃការអនុវត្តគម្រោង ប៉ុន្តែត្រូវធានានូវស្តង់ដារខាងបច្ចេកទេស សោភ័ណភាព គុណភាព សុវត្ថិភាព និងអនាម័យបរិស្ថាន។

នាព្រឹកនេះផងដែរ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចូលរួមពិធីបើកការដ្ឋានសាង
សង់គម្រោងតំបន់ទីក្រុងចម្រុះចំនួនពីរ នៅ Phu Quoc។ គម្រោងទាំងពីរនេះនឹងបំពេញបន្ថែមបន្ទប់សណ្ឋាគារ ប្រមាណ ១២.០០០ បន្ទប់ អាផាតមិនសេវាកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក៏ដូចជាទេសភាពលំដាប់អន្តរជាតិ ដើម្បីបម្រើព្រឹត្តិការណ៍ការទូតជាន់ខ្ពស់ APEC ឆ្នាំ ២០២៧ ព្រមទាំងរួមចំណែកបង្កើតមុខមាត់តំបន់ទីក្រុងថ្មីសម្រាប់តំបន់ពិសេស Phu Quoc។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើថា៖

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅពិធី។ (រូបថត៖ VOV)

"តំបន់ពិសេស Phu Quoc ត្រូវអនុវត្តន៍តាមទិសដៅបៃតង ឌីជីថល ពង្រីកសក្តានុពលនិងគុណសម្បត្តិ ឆ្លាតវៃ គ្រប់គ្រងនិងសម្របសម្រួលផលប្រយោជន៍របស់ប្រជាជនប្រកបដោយភាពសុខដុមរមនា។ ទន្ទឹមនឹងនោះ គឺ "៤ មិន" រួមមាន៖ មិនខ្ជះខ្ជាយមួយថ្ងៃ មិនពន្យារពេលមួយសប្តាហ៍ មិនខកខានឱកាសមួយខែ និងមិនអសកម្មមួយឆ្នាំ។ "៣ មាន" គឺ៖ មានការចូលរួមពីរដ្ឋ មានការចូលរួមពីសហគ្រាស និងមានការចូលរួមពីប្រជាជន”៕

TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/វៀតណាម/គម្រោង/សន្និសីទ/APEC/Phu Quoc

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត