logo

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបអគ្គនាយកទីភ្នាក់ងារសារព័ត៌មាន TASS

2026/2/25 | 13:00:00

(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបលោក Andrey Kondrashov អគ្គនាយកទីភ្នាក់ងារសារព័ត៌មាន TASS នៃសហព័ន្ធរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម តាមការអញ្ជើញរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)។

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលជួបលោក Andrey Kondrashov អគ្គនាយកទីភ្នាក់ងារសារព័ត៌មាន TASS។ (រូបថត៖ VNA)

ដោយផ្អែកលើទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលកំពុងអភិវឌ្ឍន៍យ៉ាងល្អរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី លោកនាយករដ្ឋមន្ត្រីចាត់ទុកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវការពង្រឹង និងពង្រីកបន្ថែមទៀតជាមួយនឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងលើគ្រប់វិស័យ។ នៅក្នុងដំណើរការនេះ ការចូលរួមយ៉ាងសកម្មរបស់ទីភ្នាក់ងារសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយគឺចាំបាច់។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ VNA និង TASS បន្តសហប្រតិបត្តិការគ្នាឱ្យកាន់តែជិតស្និទ្ធ ជាពិសេសក្នុងការផ្លាស់ប្តូរឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សដែលប្រើប្រាស់ភាសារុស្ស៊ី និងភាសាវៀតណាម; ការផ្តល់ព័ត៌មានត្រឹមត្រូវ; ការបង្កើតយន្តការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការរកឃើញ និងដោះស្រាយព័ត៌មានមិនពិត ព័ត៌មានខុសឆ្គងដែលប៉ះពាល់ដល់សន្តិសុខ និងផលប្រយោជន៍របស់ប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលគាំទ្រនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ VNA ក្នុងការអនុវត្តកម្មវិធី និងផែនការសហប្រតិបត្តិការជាមួយ TASS៕

TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/វៀតណាម/អគ្គនាយក/ទីភ្នាក់ងារសារព័ត៌មាន/រុស្ស៊ី/TASS/VNA

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត