logo

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ ធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ

2025/12/2 | 08:14:00
(VOVWORLD) - តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីឡាវ សុនសៃ ស៊ីផាន់ដូន នៅព្រឹកថ្ងៃទី២ ខែធ្នូ លោកនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានធ្វើដំណើរទៅកាន់ប្រទេសឡាវ និងបានចូលរួមកិច្ចប្រជុំរវាងការិយាល័យនយោបាយទាំងពីរវៀតណាម-ឡាវ ដោយធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២-៣ ខែធ្នូ។ 
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាសហប្រធាននៃកិច្ចប្រជុំលើកទី៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ចាប់ពីថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២៥ (រូបថត៖ VGP)

នៅក្នុងកិច្ចប្រជុំលើកទី៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ គណៈប្រតិភូទាំងពីរនៃរដ្ឋាភិបាលទាំងពីរនឹងវាយតម្លៃការអនុវត្តកិច្ចព្រមព្រៀងនៅក្នុងផែនការសហប្រតិបត្តិការវៀតណាម-ឡាវ ដំណាក់កាល ២០២១-២០២៥ និងឆ្នាំ ២០២៥។ ក្នុងពេលជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរ និងឯកភាពលើទិសដៅ និងភារកិច្ចនៃកិច្ចសហប្រតិបត្តិការដំណាក់កាល២០២៦-២០៣០ និងឆ្នាំ ២០២៦ ដើម្បីធ្វើឲ្យសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំការិយាល័យនយោបាយទាំងពីរកាន់តែច្បាស់លាស់។ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗមួយចំនួន ដែលរួមចំណែកដល់ការសម្រេចបាននូវទិសដៅសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរនាពេលខាងមុខ៕

TAG
VOV/VOVworld/លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ/សហប្រធាន/កិច្ចប្រជុំលើកទី ៤៨/គណៈកម្មាធិការអន្តររដ្ឋាភិបាល/វៀតណាម/ឡាវ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត