logo

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ផ្លាស់ប្តូរផ្នត់គំនិតក្នុងការកសាងច្បាប់ពីផ្តោតលើការគ្រប់គ្រងទៅជាការស្ថាបនានិងការបម្រើ

2026/1/17 | 12:33:00

(VOVWORLD) - នារសៀលថ្ងៃទី១៧ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការដឹកនាំរបស់រដ្ឋាភិបាល ស្តីពីការពិនិត្យ និងអនុវត្តន៍ការដោះស្រាយឧបសគ្គនៅក្នុងប្រព័ន្ធច្បាប់។

ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ Lai Hoa/VOV)

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី បានឲ្យដឹងថា កាលពីឆ្នាំមុន រដ្ឋាភិបាលបានកសាងច្បាប់ និងសេចក្តីសម្រេចចិត្តចំនួន ៩៩ សម្រាប់ដាក់ជូនរដ្ឋសភាដើម្បីអនុម័ត; តម្លាភាពក្នុងការកសាងច្បាប់ត្រូវបានលើកកំពស់ តាមរយៈការបង្កើនការពិគ្រោះយោបល់ ប្រជាជន បង្កើនការក្រេបយកមតិយោបល់ពីសហគ្រាស អ្នកវិទ្យាសាស្ត្រ និងអ្នកតាក់តែងច្បាប់... ក្នុងរយៈពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យសមាជិករដ្ឋាភិបាល និងថ្នាក់ដឹកនាំមូលដ្ឋានផ្តោតលើការដឹកនាំការអនុវត្តភារកិច្ចនានាទាក់ទងនឹងការសុក្រិតស្ថាប័ន និងច្បាប់ ដោយកំណត់ថាស្ថាប័នគឺជាគោលដៅ ជាកម្លាំងចលករ និងជាធនធានសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ។

លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ថ្លែងមតិដឹកនាំកិច្ចប្រជុំ។ (រូបថត៖ Lai Hoa/VOV)

“ការទម្លុះទម្លាយក្នុងស្ថាប័នត្រូវតែផ្លាស់ប្តូរពី «ចំណុចកកស្ទះនៃចំណុចកកស្ទះ» ទៅជាគុណសម្បត្តិប្រកួតប្រជែងជាតិ។ ត្រូវតែផ្លាស់ប្តូរស្ថានភាពក្នុងការកៀរគរធនធានពីប្រជាជន សហគ្រាស និងសង្គមដើម្បីបម្រើគោលដៅកំណើនពីរខ្ទង់។ ផ្លាស់ប្ដូរផ្នត់គំនិតក្នុងការកសាង ពីការផ្ដោតលើការគ្រប់គ្រង ទៅជាការស្ថាបនានិងការបម្រើ។ ស្មារតីគឺ ត្រូវធ្វើវិមជ្ឈការ និង ផ្ទេរអំណាចឲ្យបានអតិបរមា ដោយប្រគល់ភារកិច្ចឲ្យអ្នកដែលអាចធ្វើបានល្អបំផុត”៕

TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/ហ្វាម មិញជីញ/ច្បាប់/ស្ថាប័ន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត