logo

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគ ខេត្តថាញ់ហ័រ ឆ្នាំ២០២៦

2026/3/29 | 07:19:00
(VOVWORLD) - នៅព្រឹកថ្ងៃទី២៩ ខែមីនា អញ្ជើញចូលរួមក្នុងសន្និសីទជំរុញការវិនិយោគខេត្តថាញ់ហ័រ ឆ្នាំ ២០២៦ នៅខេត្តថាញ់ហ័រ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាក់ថា រដ្ឋាភិបាលតែងតែអមដំណើរ និងគាំទ្រដល់មូលដ្ឋាន និងអាជីវកម្ម។ 
លោកនាយករដ្ឋមន្ត្រី អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VOV)

លោកមានប្រសាសន៍ថា ភាពជោគជ័យរបស់អាជីវកម្ម គឺជាភាពជោគ ជ័យរបស់ប្រទេសជាតិ ហើយការលំបាក និងបញ្ហាប្រឈមរបស់អាជីវកម្ម ក៏ជាការលំបាក និងបញ្ហាប្រឈមរបស់រដ្ឋាភិបាល  ដើម្បីរួមគ្នាដោះស្រាយ។

ចំពោះអាជីវកម្ម និងវិនិយោគិនដែលមកទីក្រុងថាញ់ហ័រ លោកនាយករដ្ឋមន្ត្រីបានស្នើថា ត្រូវតែទាញយកសក្តានុពលពិសេស ឱកាសលេចធ្លោ និងគុណសម្បត្តិប្រកួតប្រជែង ព្រមទាំងលើកកម្ពស់ស្មារតីលះបង់ និងការចែករំលែកជាមួយភាគីពាក់ព័ន្ធ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យថាញ់ហ័រ បន្តអនុវត្តន៍សេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤ របស់បក្ស សេចក្តីសម្រេចជាយុទ្ធសាស្ត្ររបស់ការិយាល័យនយោបាយ ក៏ដូចជាសេចក្តីសម្រេច និងសេចក្តីសន្និដ្ឋានជាច្រើនទៀត។

នៅក្នុងសន្និសីទនេះ ប្រតិភូបានស្តាប់បទបង្ហាញអំពីសក្តានុពល ចំណុចខ្លាំង បរិយាកាសវិនិយោគ និងស្ថានភាពវិនិយោគបច្ចុប្បន្នរបស់ខេត្ត ថាញ់ហ័រ។ ខេត្តក៏បានប្រកាសបញ្ជីគម្រោងអាទិភាពដើម្បីទាក់ទាញការវិនិយោគដំណាក់កាល ២០២៦-២០៣០ ដែលមានគម្រោងចំនួន ១៧៣ ក្នុងវិស័យសំខាន់ៗចំនួន ៦ ដែលមានទុនវិនិយោគសរុបជាង ៥៧០.០០០ ពាន់លានដុង ស្មើនឹងប្រហែល ២៤ ពាន់លានដុល្លារអាមេរិក។

ជាពិសេស ថ្នាក់ដឹកនាំខេត្តបានផ្តល់សេចក្តីសម្រេចចិត្តលើគោលនយោបាយវិនិយោគ និងវិញ្ញាបនបត្រវិនិយោគដល់គម្រោងចំនួន ២៨ ដែលមានទុនសរុបប្រហែល ៣០ ពាន់ពាន់លានដុង (ជាង ១,១៣ ពាន់លានដុល្លារអាមេរិក)។ ជាមួយគ្នានោះ ស្ថាប័ននានាក៏បានផ្លាស់ប្តូរអនុស្សរណៈសហប្រតិបត្តិការជាមួយវិនិយោគិនសម្រាប់គម្រោងចំនួន ១៤ ដែលមានទុនវិនិយោគសរុបជិត ៧៣ ពាន់ពាន់លានដុង (២,៧ ពាន់លានដុល្លារអាមេរិក) ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អាកាសចរណ៍ មណ្ឌលឧស្សាហកម្ម ភស្តុភារកម្ម ការស្រាវជ្រាវ និងអភិវឌ្ឍន៍...៕

TAG
VOV/VOVworld/លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ/សន្និសីទ/ជំរុញការវិនិយោគ/ខេត្តថាញ់ហ័រ/ឆ្នាំ២០២៦

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត