logo

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងជំនួបធ្វើការអំពីការអភិវឌ្ឍឧស្សាហកម្មការពារជាតិ

2026/3/12 | 09:55:14
(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែមីនា នៅសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍កងទ័ព (Viettel) ក្នុងទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក ហ្វាម មិញជីញ និងថ្នាក់ដឹកនាំបណ្ដាក្រសួង និងស្ថាប័នមជ្ឈិម បានជួបធ្វើការជាមួយក្រសួងការពារប្រទេស អំពីការអភិវឌ្ឍឧស្សាហកម្មការពារជាតិ។ 
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបធ្វើការជាមួយក្រសួងការពារប្រទេស។ (រូបថត៖ VOV)

អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានតម្រូវឱ្យកងទ័ពបន្តអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិ ដោយស្មារតីលើកកំពស់ធនធានផ្ទៃក្នុង ភាពខ្លួនទីពឹងខ្លួន ភាពធន់ និងស្វ័យភាពយុទ្ធសាស្ត្រ; ក្ដាប់ជាប់និងព្យាករណ៍ស្ថានភាព ធ្វើសេនាធិការជាយុទ្ធសាស្ត្រដល់បក្ស និងរដ្ឋ លើកិច្ចការយោធា ការពារជាតិ និងឧស្សាហកម្មការពារជាតិ ការឆ្លើយតបនិងដោះស្រាយករណីនានាប្រកបដោយភាពបត់បែន និងមានប្រសិទ្ធភាព។ លើសពីនេះ អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល បង្កើតការទម្លុះទម្លាយ ធ្វើជាម្ចាស់លើបច្ចេកវិទ្យាសម្រាប់ការរចនា ផលិត ជួសជុល កែលម្អ និងធ្វើទំនើបកម្មអាវុធ។ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី គម្រោងសំខាន់ៗលើវិស័យឧស្សាហកម្មការពារជាតិ ជាពិសេសផលិតផលបច្ចេកវិទ្យាខ្ពស់។ បណ្តុះបណ្តាល បំប៉ន់ និងលើកកំពស់គុណភាពធនធានមនុស្ស។ គួបផ្សំកិច្ចការការពារជាតិជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឲ្យកាន់តែមានប្រសិទ្ធភាព។

លោកនាយករដ្ឋមន្ត្រី អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VOV)

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ ថ្នាក់ដឹកនាំក្រសួងការពារប្រទេស អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ និងសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍កងទ័ព បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ឧស្សាហកម្មការពារជាតិមានការផ្លាស់ប្ដូរថ្មីនិងការច្នៃប្រឌិតជាច្រើន ដោយសម្រេចបានលទ្ធផលវិជ្ជមាន; បង្កើតជំហានលោតផ្លោះគួរឲ្យកត់សម្គាល់ផ្នែកបច្ចេកវិទ្យា ដែលបញ្ជាក់ពីភាពម្ចាស់ការ ច្នៃប្រឌិត សមត្ថភាពស្រាវជ្រាវ ការផលិត និងការធ្វើទំនើបកម្មអាវុធ និងឧបករណ៍ជាច្រើនដែលមានម៉ាកយីហោវៀតណាម៕

TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/វៀតណាម/ការពារជាតិ/ឧស្សាហកម្ម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត