logo

លោក​នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញទៅទស្សនានិងធ្វើការនៅបណ្ឌិត្យ​សភា​​វិទ្យាសាស្ត្រសង្គមវៀតណាម

2026/2/24 | 11:35:54
(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញទៅទស្សនា និងធ្វើការជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម។ 
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញទៅទស្សនានិងធ្វើការនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម។ រូបថត៖ Lai Hoa/TTXVN

នៅទីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចាត់ទុកថា នៅក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ បក្សបានកំណត់ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គឺជា "របកគំហើញអាទិភាពកំពូល"; ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការការពារបរិស្ថានដើរតួនាទី "ស្នូល";  ហើយការអភិវឌ្ឍវប្បធម៌ និងធនធានមនុស្សគឺជា "មូលដ្ឋានគ្រឹះ"។ នាពេលខាងមុខ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមគួរតែរួបរួមគ្នា និងផ្តោតលើការស្រាវជ្រាវ; កសាងប្រទេសវៀតណាមឯករាជ្យ ខ្លួនទីពឹងខ្លួន នាំមកនូវវិបុលភាពសម្រាប់ប្រជាជន៖ “វិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងមូលដ្ឋានមនោគមវិជ្ជា តម្រងទិសនៃប្រព័ន្ធតម្លៃ អភិវឌ្ឍវប្បធម៌ និងបញ្ញាសង្គម បង្កើតកម្លាំងនិងពង្រីកផែនមហាសាមគ្គីជនជាតិទាំងមូល លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ...។ ក្រុមអ្នកវិទ្យាសាស្ត្រសង្គមគឺជាកម្លាំងដ៏សំខាន់ ដែលរួមចំណែកដល់ការផ្តល់ "ព្រលឹង" សម្រាប់ការអភិវឌ្ឍ ពង្រីកអត្តសញ្ញាណ ពង្រឹងកម្លាំងផ្ទៃក្នុង និងលើកកម្ពស់អំណាចទន់របស់ជាតិ”។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ទស្សនាកន្លែងតាំងពិព័រណ៍សមិទ្ធិផលរបស់វៀតណាមក្នុងវិស័យវិទ្យាសាស្ត្រសង្គម។ រូបថត៖ Lai Hoa/VOV

ទាក់ទងនឹងតម្រូវការអភិវឌ្ឍវិទ្យាសាស្ត្រសង្គមក្នុងយុគសម័យថ្មី នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ត្រូវផ្តោតលើការសុក្រឹត្យយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមដំណាក់កាល ២០២៦-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ដោយស្មារតី "ច្បាស់លាស់ទាំង ៦ ៖ ចក្ខុវិស័យច្បាស់លាស់ បេសកកម្មច្បាស់លាស់ វិស័យស្រាវជ្រាវអាទិភាពច្បាស់លាស់ គោលដៅច្បាស់លាស់ ផែនទីបង្ហាញផ្លូវច្បាស់លាស់ និងធនធានចាំបាច់ច្បាស់លាស់"; លើកកម្ពស់គុណភាពនៃការស្រាវជ្រាវដោយផ្សារភ្ជាប់នឹងការការពារមូលដ្ឋាន មនោគមវិជ្ជារបស់បក្សក្នុងយុគសម័យថ្មី; ជំរុញការបណ្តុះបណ្តាលធនធានមនុស្សកម្រិតខ្ពស់ផ្នែកវិទ្យាសាស្ត្រសង្គម ដើម្បីបំពេញតម្រូវការរបស់ប្រទេសជាតិក្នុងស្ថានភាពថ្មី; ជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថលក្នុងសកម្មភាពស្រាវជ្រាវ និងគ្រប់គ្រង; អភិវឌ្ឍន៍ក្រុមបុគ្គលិកវិទ្យាសាស្ត្រដែឡសមស្របនឹងភារកិច្ច កសាងសមូហភាពស្អាតស្អំ រឹងមាំ និងទូលំទូលាយ៕


TAG
VOV/VOVworld/បណ្ឌិត្យ​សភា​​វិទ្យាសាស្ត្រសង្គម​/វៀតណាម/មនោគមវិជ្ជា

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត