logo

លោក​នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

2026/1/17 | 09:10:30
(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ខែមករា នៅទីក្រុងហានូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីខ្លឹមសារដូចជា៖ ការកសាងយុទ្ធសាស្ត្រជាតិស្តីពីរ៉ែដីកម្រ; សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីយន្តការដោះស្រាយការលំបាក និងបញ្ហារាំងស្ទះចំពោះបណ្តាគម្រោង BT អន្តរកាល (គម្រោងវិនិយោគសាងសង់តាមទម្រង់នៃកិច្ចសន្យាសាងសង់-ផ្ទេរប្រគល់) និងខ្លឹមសារមួយចំនួនទៀត។
លោកនាយករដ្ឋមន្ត្រី ហ្វា មិញជិញ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីបញ្ហាសំខាន់ៗមួយចំនួន។ រូបថត៖ VGP/Nhat Bac

ពាក់ព័ន្ធនឹងការកសាងយុទ្ធសាស្ត្រជាតិស្តីពីរ៉ែដីកម្រ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់លើតម្រូវការពង្រឹងការគ្រប់គ្រងរដ្ឋក្នុងវិស័យនេះ និងអភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រ រួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រជាតិ ជាមួយភារកិច្ច និងដំណោះស្រាយដូចជា៖ ការកសាង និងសុក្រឹត្យស្ថាប័ន យន្តការ និងគោលនយោបាយ ដែលក្នុងនោះផ្តល់អាទិភាពលើការកែច្នៃស៊ីជម្រៅ; វិនិយោគហិរញ្ញវត្ថុ កៀងគរធនធានរដ្ឋ ធនធាននៃកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន និងធនធានរបស់វិនិយោគិន; កសាងនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ; ផ្ទេរនិងធ្វើជាម្ចាស់លើបច្ចេកវិទ្យាទំនើបដែលសមស្រប; ជំរុញកិច្ចសហប្រតិបត្តិការរដ្ឋនិងឯកជន និងអភិបាលកិច្ចឆ្លាតវៃ ដោយផ្អែកលើបរិវត្តកម្មឌីជីថល។

ឧបនាយករដ្ឋមន្ត្រី លោក ហូ ឌឹកផុក ថ្លែងនៅក្នុងកិច្ចប្រជុំ។ រូបថត៖ VGP/Nhat Bac

ចំពោះបណ្តាគម្រោង BT អន្តរកាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានតម្រូវឱ្យគោរពនិងអនុវត្តន៍ឱ្យបានត្រឹមត្រូវនូវបទប្បញ្ញត្តិ ច្បាប់ និងសមត្ថកិច្ច ដោយមានផលប្រយោជន៍សុខដុមរមនានិងការចែករំលែកហានិភ័យរវាងរដ្ឋ សហគ្រាស និងប្រជាជន៕

TAG
VOV/VOVworld/​នាយករដ្ឋមន្ត្រី/ឧស្សាហកម្មរ៉ែកម្រ/កិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត