logo

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទបូកសរុបនូវគម្រោងឧបត្ថម្ភស្ត្រីចាប់ផ្តើមអាជីវកម្ម

2025/11/30 | 09:04:00

(VOVWORLD) - នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមសន្និសីទបូកសរុបនូវគម្រោង “ឧបត្ថម្ភស្ត្រី ចាប់ផ្តើមអាជីវកម្មក្នុងដំណាក់កាលឆ្នាំ ២០១៧ - ២០២៥" និងដាក់ពង្រាយគម្រោង ឧបត្ថម្ភស្ត្រីចាប់ផ្តើមអាជីវកម្មក្នុងដំណាក់កាលឆ្នាំ ២០២៦ - ២០៣៥" និងសរសើរសហករណ៍គំរូក្នុងឆ្នាំ ២០២៥ ដែលរៀបចំដោយសហភាពនារីវៀតណាម។

លោកនាយករដ្ឋមន្ត្រី ហ្វាម  មិញ ជីញ អញ្ជើញថ្លែងមតិបើកសន្និសីទ (រូបថត៖ Lai Hoa/VOV)

អញ្ជើញថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រីបានកោតសរសើរយ៉ាងខ្លាំងចំពោះសហភាពនារីវៀតណាមក្នុងការប្តេជ្ញាចិត្ត និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងលេខ ៩៣៩ ដើម្បីឧបត្ថម្ភស្ត្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត ការសម្រេចបាននូវគោលដៅសមភាពយេនឌ័រ និងសម្រាប់ការអភិវឌ្ឍដ៏ទូលំទូលាយ និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ។

លោកនាយករដ្ឋមន្ត្រី ហ្វាម  មិញ ជីញ និងគណៈប្រតិភូចុចប៊ូតុងដើម្បីបើកដំណើរការគម្រោង "ឧបត្ថម្ភស្ត្រីឱ្យចាប់ផ្តើមអាជីវកម្មដំណាក់កាលឆ្នាំ ២០២៦-២០៣៥” (រូបថត៖ Lai Hoa/VOV)

នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គម្រោង “ឧបត្ថម្ភស្ត្រីចាប់ផ្តើមអាជីវកម្មសម្រាប់ដំណាក់កាលឆ្នាំ ២០២៦ - ២០៣៥” មិនត្រឹមតែមានគោលបំណងឧបត្ថម្ភ និងលើកកម្ពស់ស្ត្រីឱ្យចាប់ផ្តើមអាជីវកម្ម កសាងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មប្រកបដោយភាពស្វាហាប់ និងច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដោយផ្ទាល់ដល់ការអនុវត្តគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសទៀតផង។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា លំហអភិវឌ្ឍន៍ថ្មីមិនមានដែនកំណត់សម្រាប់ម្ចាស់កម្មវត្ថុណាមួយ ជាពិសេសស្ត្រីក្នុងអាជីវកម្មចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត ស្ទាត់ជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លើកកម្ពស់ការផ្លាស់ប្តូរឌីជីថល និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព ដូច្នេះ លោកបានស្នើឱ្យស្ត្រីវៀតណាមលើកកម្ពស់ស្មារតីត្រួសត្រាយផ្លូវក្នុងអាជីវកម្មចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត ក្នុងស្មារតីនៃគម្រោងឧបត្ថម្ភស្ត្រីចាប់ផ្តើមអាជីវកម្មដំណាក់កាល ឆ្នាំ ២០២៦ - ២០៣៥។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញទស្សនាស្តង់តាំងបង្ហាញផលិតផលនៅក្នុងសន្និសីទ (រូបថត៖ Lai Hoa/VOV)
នៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានប្រគល់ប័ណ្ណសរសើរពីសហភាពនារីវៀតណាម ដល់ក្រុម និងបុគ្គលឆ្នើមៗ ដែលមានស្នាដៃលេចធ្លោក្នុងការអនុវត្តគម្រោងលេខ ៩៣៩ “ឧបត្ថម្ភដល់ស្ត្រីចាប់ផ្តើមអាជីវកម្មដំណាក់កាល ២០១៧-២០២៥”៕
TAG
VOV/VOVworld/លោកនាយករដ្ឋមន្ត្រី/ចូលរួម/សន្និសីទ/បូកសរុប/គម្រោងឧបត្ថម្ភស្ត្រី/ចាប់ផ្តើមអាជីវកម្ម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត