logo

លោកនាយករដ្ឋមន្ត្រីអញ្ជើញទៅសួរសុខទុក្ខ និងប្រគល់អំណោយដល់ប្រជាពលរដ្ឋនៅតំបន់តាំងទីលំនៅថ្មី ភូមិ Quang Duc

2026/3/2 | 10:48:00

(VOVWORLD) - នាថ្ងៃទី ១ ខែមីនា ក្នុងដំណើរទស្សនកិច្ចការងារ នៅខេត្តដាក់ឡាក់ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញទៅសួរសុខទុក្ខ និងប្រគល់អំណោយដល់គ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងឆ្នាំ ២០២៥ ដែលឥឡូវនេះត្រូវបានបែងចែកលំនៅដ្ឋានថ្មីនៅក្នុងតំបន់តាំងទីលំនៅថ្មី ភូមិ Quang Duc ឃុំ Tuy An Nam។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ សាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាជននៅតំបន់តាំងទីលំនៅថ្មីភូមិ Quang Duc។ (រូបថត៖ VOV)

ប្រជាពលរដ្ឋបានសម្តែងនូវសេចក្តីរំភើបរីករាយ ដោយសារមិនត្រឹមតែបានរស់នៅក្នុងផ្ទះថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានអំណោយដែលមានអត្ថន័យជាក់ស្តែងដូចជា៖ ទូរទស្សន៍ និងទូរទឹកកក ដែលជាជំនួយឧបត្ថម្ភរបស់អង្គភាពនានា ដើម្បីអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៦ ក្នុងបរិយាកាសកក់ក្តៅនិងរីករាយ។

“ដោយមានយុទ្ធនាការក្វាងទ្រុងដែលបានបំផុសឡើងដោយលោកនាយករដ្ឋមន្ត្រី ប្រជាជនឥឡូវនេះកំពុងរស់នៅក្នុងតំបន់តាំងទីលំនៅថ្មី។ នេះជាលក្ខខណ្ឌសម្រាប់ការកសាងជីវភាពឡើងវិញឲ្យកាន់តែសម្បូរធូធារ សមភាព រីកចម្រើន និងសុភមង្គល”។

“យើងខ្ញុំមានសេចក្តីសោមនស្សរីករាយនិងដឹងគុណយ៉ាងច្រើនចំពោះរដ្ឋនិងសប្បុរសជន ដែលបានយកចិត្តទុកដាក់ និងសាងសង់ផ្ទះសម្រាប់យើងខ្ញុំ។ ប្រជាជននៅទីនេះមានលក្ខខណ្ឌគ្រប់គ្រាន់ មានបន្ទប់ដាច់ដោយឡែកសម្រាប់កូនៗ។ ផ្ទះចាស់របស់ខ្ញុំត្រូវបំផ្លាញដោយខ្យល់ព្យុះ ប៉ុន្តែឥឡូវនេះខ្ញុំពិតជារីករាយណាស់ដែលមានផ្ទះថ្មី។ ខ្ញុំពិតជាដឹងគុណរដ្ឋច្រើនណាស់”។

លោកនាយករដ្ឋមន្រ្តីប្រគល់អំណោយដល់ប្រជាពលរដ្ឋ។ (រូបថត៖ VOV)

សាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាជននៅតំបន់តាំងទីលំនៅថ្មីភូមិ Quang Duc លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានមានប្រសាសន៍ថា៖

“ការសាងសង់តំបន់តាំងទីលំនៅថ្មីត្រូវបានអនុវត្តន៍យ៉ាងល្អ ហើយឥឡូវនេះ យើងត្រូវរៀបចំឡើងវិញ ឱ្យវាកាន់តែស្រស់ស្អាត។ ទីពីរ គឺការដាំដើមឈើបៃតង។ ទីបី សំណង់ទាក់ទងនឹងវប្បធម៌ និងការប្រជុំជីវភាពសហគមន៍។ ទាក់ទងនឹងសាលាមត្តេយ្យ និងសាលារៀន គួរតែរកកន្លែងងាយស្រួលសម្រាប់ការសាងសង់សាលា។ ខ្ញុំសូមសរសើរប្រជាពលរដ្ឋ ដែលបានស្រុះចិត្តគំនិតជាមួយបក្ស និងរដ្ឋ ដើម្បីសម្រេចការសាងសង់លំនៅដ្ឋាន។ ឥឡូវនេះ យើងបន្តរួមដៃលើកកម្ពស់ស្មារតីខ្លួនទីពឹងខ្លួន និងខិតខំក្លាយជាភូមិគំរូមួយ”៕

TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/វៀតណាម/សួរសុខទុក្ខ/តំបន់តាំងទីលំនៅថ្មី

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត