logo

លោកប្រធានរដ្ឋ លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតនៃបណ្តា​ប្រទេស

2025/12/31 | 12:04:34
(VOVWORLD) - នារសៀលថ្ងៃទី ៣១ ខែធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីត លោក Mohammed Ismaeil A. Dahlwy និងឯកអគ្គរដ្ឋទូត Mong Meynardo Los Banos Montealegre នៃប្រទេសហ្វីលីពីន ដែលបានមកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។
លោកប្រធានរដ្ឋ លឿង គឿង និងឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីត លោក Mohammed Ismaeil A. Dahlwy ។ រូបថត៖ Viet Cuong/VOV

ទទួលជួបឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីត លោក Mohammed Ismaeil A. Dahlwy លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា អារ៉ាប៊ីសាអូឌីតគឺជាដៃគូសំខាន់មួយរបស់វៀតណាមនៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយបានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលកាន់តំណែងជាឯកអគ្គរដ្ឋទូត កិច្ចសហប្រតិបត្តិការវៀតណាម-អារ៉ាប៊ីសាអូឌីតសម្រេចបាននូវវឌ្ឍនភាពវិជ្ជមានជាច្រើនលើគ្រប់វិស័យ។ លោកប្រធានរដ្ឋបានស្នើថា ភាគីទាំងពីរគួរតែខិតខំបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការនៅកម្រិតថ្មីមួយ ហើយបានសម្តែងក្តីសង្ឃឹមថា ឯកអគ្គរដ្ឋទូតនឹងបន្តយកចិត្តទុកដាក់ គាំទ្រ និងចូលរួមចំណែកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរនាពេលអនាគត។

លោកប្រធានរដ្ឋ លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតហ្វីលីពីន លោក Meynardo Los Banos Montealegre ។ រូបថត៖ Viet Cuong/VOV

ទទួលជួបឯកអគ្គរដ្ឋទូតហ្វីលីពីន លោក Meynardo Los Banos Montealegre លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកវិជ្ជមានរបស់ឯកអគ្គរដ្ឋទូតក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងហ្វីលីពីន; ដោយចាត់ទុកថា ភាគីទាំងពីរត្រូវពង្រឹងការអនុវត្តន៍ជាក់ស្តែងនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់; ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងសម្តែងក្តីសង្ឃឹមថា ឯកអគ្គរដ្ឋទូតនឹងបន្តយកចិត្តទុកដាក់ និងចូលរួមចំណែកដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

TAG
VOV/VOVworld/ប្រធានរដ្ឋ/ឯកអគ្គរដ្ឋទូត/វៀតណាម/អារ៉ាប៊ីសាអូឌីត/ហ្វីលីពីន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត