logo

លោកប្រធានរដ្ឋ លឿង គឿង៖ ទំនាក់ទំនងវៀតណាម-ឡាវបន្តអភិវឌ្ឍន៍យ៉ាងទូលំទូលាយនិងមានប្រសិទ្ធភាពលើវិស័យជាច្រើន

2026/1/26 | 11:45:25

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែមករា នៅទីក្រុងហាណូយ លោកប្រធានរដ្ឋ លឿង គឿង បានជួបសន្ទនាជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦។

ទិដ្ឋភាពនៅជំនួបសន្ទនា។ (រូបថត៖ VOV)

ក្នុងជំនួបនេះ លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្តអភិវឌ្ឍន៍យ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាពលើវិស័យជាច្រើន។ ទាក់ទងនឹងទិសដៅសហប្រតិបត្តិការនាពេលខាងមុខ លោកប្រធានរដ្ឋបានឲ្យដឹងថា ភាគីទាំងពីរបន្តកំណត់ការតភ្ជាប់យុទ្ធសាស្ត្រក្នុងទំនាក់ទំនងនយោបាយ គឺជាសសរស្តម្ភ ដោយដើរតួនាទីតំរង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីទាំងមូល។ ក្នុងពេលជាមួយគ្នានោះ ប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ រួមចំណែកដល់ការរក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងប្រទេសនីមួយៗ; សម្របសម្រួលពន្លឿនវឌ្ឍនភាពនៃគម្រោងសហប្រតិបត្តិការសំខាន់ៗ ដោះស្រាយការលំបាក និងឧបសគ្គ បង្កើតរបកគំហើញថ្មីៗក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លើសពីនេះ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការរៀបចំសកម្មភាពដើម្បីរំលឹកអនុស្សាវរីយ៍ ទិវាបុណ្យសំខាន់ៗនៃប្រទេសទាំងពីរយ៉ាងជាក់ស្តែង មានប្រសិទ្ធភាព និងស៊ីជម្រៅ; បង្កើនការផ្លាស់ប្តូរជំហរលើបញ្ហាយុទ្ធសាស្ត្រ។ និងសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីនានា។

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត។ (រូបថត៖ VOV)

រីឯខ្លួនវិញ លោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ក្នុងនាមជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បន្ទាប់ពីបក្សប្រជាជនបដិវត្តន៍ឡាវនិងបក្សកុម្មុយនិស្តវៀតណាម ទើបតែរៀបចំមហាសន្និបាតរបស់ខ្លួនប្រកបដោយជោគជ័យ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត បានសម្តែងជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រទេសវៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗ និងធំធេងជាងមុន ដោយបោះជំហានយ៉ាងរឹងមាំឈានចូលយុគសម័យថ្មីរបស់ប្រទេសជាតិ និងអនុវត្តន៍ដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម៕

TAG
VOV/VOVworld/វៀតណាម/ឡាវ/ប្រធានរដ្ឋ/លឿង គឿង/អគ្គលេខាបក្ស/ដំណើរទស្សនកិច្ច

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត