logo

លោកប្រធានរដ្ឋ លឿង គឿង និងថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម បំពេញកាតព្វកិច្ចអ្នកបោះឆ្នោត

2026/3/15 | 07:08:29

(VOVWORLD) - ដោយបំពេញកាតព្វកិច្ចអ្នកបោះឆ្នោតរបស់ខ្លួន នាព្រឹកថ្ងៃទី១៥ ខែមីនា លោកប្រធានរដ្ឋ លឿង គឿង និងថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម បានទៅបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

លោកប្រធានរដ្ឋ លឿង គឿង បោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។ (រូបថត៖ VOV)

លោកប្រធានរដ្ឋ លឿង គឿង បានទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ២៦ សង្កាត់ ហ័នគៀម ទីក្រុងហាណូយ។ អញ្ជើញចូលរួមបោះឆ្នោតនៅទីនេះក៏មានលោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia ប្រធានអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម។

លោកស្រី Bui Thi Minh Hoai ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងជាអនុប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ជាអ្នកបោះឆ្នោតដំបូងគេនៅការិយាល័យបោះឆ្នោតលេខ៧ សង្កាត់ សួនឌិញ ទីក្រុងហាណូយ។ (រូបថត៖ VOV)

នៅការិយាល័យបោះឆ្នោតលេខ៧ សង្កាត់ សួនឌិញ ទីក្រុងហាណូយ លោកស្រី Bui Thi Minh Hoai ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងជាអនុប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គឺជាអ្នកបោះឆ្នោតដំបូងគេ។ បន្ទាប់នោះ លោកស្រីឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra និងអ្នកបោះឆ្នោតដទៃទៀតនៅក្នុងតំបន់ បានអនុវត្តន៍សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋរបស់ខ្លួន។

នៅតំបន់ភាគខាងត្បូង លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម បានចូលរួមបោះឆ្នោតនៅការិយាល័យបោះឆ្នោត ក្នុងសង្កាត់ ឡុងស្វៀន ខេត្តអានយ៉ាង៕

TAG
VOV/VOVworld/ប្រធានរដ្ឋ/វៀតណាម/ថ្នាក់ដឹកនាំ/បោះឆ្នោត/រដ្ឋសភា/ក្រុមប្រឹក្សាប្រជាជន/

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត