logo

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ការបោះឆ្នោតមានទ្រង់ទ្រាយធំនិងមានតម្រូវការខ្ពស់បំផុតតាំងពីមុនមក

2026/3/21 | 11:00:00
(VOVWORLD) - នារសៀលថ្ងៃ២១ មីនា ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានដឹកនាំកិច្ចប្រជុំលើកទី៥ របស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត។ 
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១ ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៥ ខែមីនាកន្លងទៅ គឺជាការបោះឆ្នោតមួយប្រកបដោយទ្រង់ទ្រាយធំ វិសាលភាពធំទូលាយ និងតម្រូវការខ្ពស់បំផុត ហើយទទួលបានជោគជ័យល្អប្រសើរ។

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា សមាជិកសភាជាប់ឆ្នោតមានចំនួន ៥០០ នាក់ ខណៈដែលចំនួនសមាជិកក្រុមប្រឹក្សាប្រជាជនខេត្ត ទីក្រុង និងក្រុមប្រឹក្សាប្រជាជនឃុំសង្កាត់ ក៏ស្របតាមតាមតម្រូវការដែលបានដាក់ចេញផងដែរ។ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា៖

“ប្រការសំខាន់បំផុតនោះ គឺអ្នកបោះឆ្នោតទូទាំងប្រទេសបានទៅបោះឆ្នោតយ៉ាងគ្រប់គ្រាន់ ត្រឹមត្រូវ ដោយក្ដីរំភើបរីករាយ ដើម្បីជ្រើសរើសបុគ្គលដែលសក្តិសម មានសីលធម៌ ទេពកោសល្យ និងលក្ខណៈ
សម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជាសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ តាមរយៈអត្ថបទរបស់លោកអគ្គលេខាបក្ស តូ ឡឹម ខ្ញុំមានបំណងថា សមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនត្រូវតែបំពេញបេសកកម្ម បំពេញតាមការសន្យារបស់ពួកគេចំពោះអ្នកបោះឆ្នោត និងប្រជាជននៅពេលឈរឈ្មោះបោះឆ្នោត។ នៅពេលជាប់ឆ្នោតហើយ ត្រូវតែចូលរួមចំណែកក្នុងអាណត្តិនៃរដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៤ ក៏ដូចជាផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ ២០២៦-២០៣០ ដោយសម្រេចបានកំណើនពីរខ្ទង់ ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាសន្តិសុខសង្គមផងដែរ។ សមមិត្តអគ្គលេខាបក្សបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូលមានការរំពឹងទុកខ្ពស់ ចំពោះសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ និងសមាជិកសភាម្នាក់ៗ”។

នារសៀលថ្ងៃដដែល ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីប្រកាសសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ស្តីពីលទ្ធផលបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនដែលបានជាប់ឆ្នោតជាសមាជិកសភានីតិកាលទី១៦។ យោងតាមបញ្ជីឈ្មោះដែលប្រកាសដោយក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត លោកអគ្គលេខាបក្ស តូ ឡឹម និងសមាជិកការិយាល័យនយោបាយ និងសមាជិកគណៈលេខាទាំងអស់ សុទ្ធតែជាប់ឆ្នោតជាសមាជិកសភានីតិកាលទី១៦៕

TAG
VOV/VOVworld/ប្រធានរដ្ឋសភា/វៀតណាម/ការបោះឆ្នោត/លទ្ធផល/សមាជិកសភា

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត