logo

លោកប្រធានហូជីមិញៈប្រភពមនោអារម្មណ៌និពន្ធគ្មានទីបញ្ចប់

2014/9/2 | 05:40:26

(VOVworld)-ក្នុងប្រភេទខ្សែភាពយន្តឯកសាររបស់ភាព
យន្តវៀតណាមស្តីអំពីលោក ប្រធានហូជីមិញ អ្នកដឹក
នាំរឿង Bui Dinh Hac តែងតែបានរំលឹកដល់សហការី
របស់ លោកដែឡបានរួមគ្នាផលិតភាពយន្តចំនួន៤
មានចំណងជើងថា “បទចំរៀងឧទ្ទិសជូនលោកអ៊ុំហូ” “ “ផ្លូវវិលត្រឡប់មក
មាតុប្រទេស” និង “ហូជិមិញ -រូបភាពរបស់ជន១រូប”។ ក្នុងឱកាសរលឹក ខួបលើកទី៤៥នៃទិវាទទួលមរណភាពរបស់លោកប្រធានហូជីមិញយើង
ខ្ញុំ សូមអញ្ជើញ លោកអ្នកនាងតាមដានស្តាប់អ្នកដឹកនាំរឿង Bui Dinh Hac
ចែករំលែកអំពី រាល់អនុស្សាវរីយ៍នៅពេលលោកបាន ពេលដឹកនាំខ្សែ
ភាពយន្តអំពីលោកប្រធានហូជីមិញ។

(VOVworld)-កើតឆ្នាំ១៩៤៣ នៅភូមិ Hien Quan ស្រុក Tam Nong ខេត្ត Phu Tho នឹង
ចាប់ ផ្តើមធ្វើសកម្មភាពភាពយន្តកាលពីឆ្នាំ១៩៥៣រហូតមកបច្ចុវប្បន្ន សិល្បៈករ
ប្រជាជន  Bui Dinh Hac ធ្លាប់មានកិត្តិយសទទួលជ័យលាភី លេខ១ចំនួន១០លើក
​នៅបណ្តា មហោស្រពភាពយន្តអន្តរជាតិនិងវៀតណាម ក្នុងនោះ វណ្ណកម្មដែល
ទទួលជ័យលាភីរបស់លោកភាគច្រើនគឺស្តីអំពីលោកប្រធានហូជីមិញ។ អ្ន​កដឹក
នាំរឿង Bui Dinh Hac បានចែករំលែកថា ក្រៅពីសេចក្តីស្រឡាញ់គោរពចំពោះ
លោកប្រធាន ហូជីមិញ អនុស្សាវរីយ៍គួឲ្យចង់ចាំបំផុតរបស់លោកនោះគឺបានមក បញ្ចាំងខ្សែភាពយន្តបម្រើលោកប្រធានហូជីមិញនៅវិមានប្រធាន។ លោកបាន
រំលឹកថា៖

        “នាពេលរសៀលថ្ងៃ១នោះ ក្នុងពេលកំពុងធ្វើការនៅរោងផលិតភាពយន្ត  ស្រាប់តែខ្ញុំទទួលបានដំណឹងថា លោកប្រធានហូជីមិញប្រាប់ឲ្យក្រុមភាពយន្ត
មកវិមានប្រធាន ដើម្បី បញ្ចាំងខ្សែភាពយន្តដែលទើបនឹងផលិត។ ថ្ងៃនោះ ខ្ញុំ
បានអង្គុយក្បែរ លោកអ៊ុំហូរហូតដល់១ម៉ោងកន្លះ។ ខ្ញុំមានអារម្មណ៍រំភើបយ៉ាង
ខ្លាំងណាស់!”

អ្នកដឹកនាំរឿង Bui Dinh Hac


        វណ្ណៈកម្មដើមដំបូងដែលអ្នកដឹកនាំរឿង Bui Dinh Hac ផលិតគឺ “បទចំរៀង
ឧទ្ទិសជូនលោកអ៊ុំហូ”។​ខ្សែភាពយន្តនេះ បានផលិតរួចរាល់ ក្រោយពីមហាសន្និ បាតបក្សលើកទី៤នាឆ្នាំ១៩៧៦ ដោយលើកយកពាក្យពេជ្រ ស្ងើចសរសើរលោក
ប្រធាន ហូជីមិញរបស់ភ្ញៀវអន្តរជាតិ។ ចំពោះខ្សែភាពយន្ត“លោក Nguyen Ai
Quoc មកជាមួយលទ្ធិលោក​ Lenin” បានប្រមូលផ្តុំសម្តែងក្នុងរយៈពេលខ្លី ពីរដូវ
ក្តៅឆ្នាំ១៩២៣ ដល់សិរទរដូវឆ្នាំ១៩២៤។ ពេលនោះ លោកប្រធានហូជីមិញបាន
មកដល់សហភាពសូវៀតជាលើកដំបូង និងចូលរួមសកម្មភាពអន្តរជាតិកុម្មុយ
និស្ត។ ក្រុមអ្នកផលិតខ្សែភាពយន្ត បាន បង្ហាញរូបភាពយុវជន Nguyen Tat Thanh
ក្នុងអាយុ ៣៣ឆ្នាំ ពីរចនាបទវប្បធម៌ មនោសញ្ជេតនាមេត្តាធម៌ ដល់ការត្រិះរិះន
យោបាយ។ លោក​ Bui Dinh Hac ឲ្យដឹង ថែមទៀតថា៖

        “ពេលដែលផលិតខ្សែភាពយន្តអំពីលោកប្រធានហូជីមិញ ខ្ញុំមានអារម្មណ៌ ខ្វល់ខ្វាយក្នុងចិត្តយ៉ាងខ្លាំង ដោយសារនេះជាប្រធានបទដ៏ធំធេង។ ដោយហេតុ
នេះ ខ្ញុំត្រូវ ស្វែងរកឯកសារផង និងសាក្សីប្រវត្តិសាស្រ្តផង។ ចំពោះខ្សែភាពយន្ត
លោក Nguyen Ai Quoc មកជាមួយលិទ្ធិ ​Lenin ការងារដំបូងរបស់យើងខ្ញុំគឺស្វែង
រកឯកសារទាក់ទិនដល់ពេលវេលាដែលលោកប្រធានហូជីមិញបានទៅកាន់
សហភាពសូវៀតជាលើកដំបូង។ ប្រការនេះ គឺសែនសំខាន់ក្នុងការសរសេរប្រ
វត្តិសាស្រ្តបដិវត្តន៍វៀតណាម”។

ឈុត១ក្នុងខ្សែភាពយន្ត “ហូជីមិញ - រូបភាពរបស់ជន១រូប”
 (រូបថតៈ radiovietnam)


        ចុងក្រោយ ការខំប្រឹងប្រែងរបស់ក្រុមអ្នកផលិតខ្សែភាពយន្ត ក៏ទទួលបាន
លទ្ធ ផល​ល្អ។ គេបានរកឃើញលិខិតឆ្លងដែន ដែលលោកប្រធានហូជីមិញប្រើ
ប្រាស់ ដើម្បីទៅកាន់សហភាពសូវៀត។ លោក​​ Bui Dinh Hac បានរំលឹកថា៖

        “រហូតដល់ថ្ងៃ១ ក្នុងចំណោមសំណុំឯកសាដ៏ច្រើនសន្ធឹកសន្ធាប់ យើងខ្ញុំ
មានការរំភើបយ៉ាងខ្លាំងពេលរកឃើញលិខិតឆ្លងដែនមានឈ្មោះថា “Chen Vang”
ជាឈ្មោះរបស់លោក​ប្រធានហូជីមិញពេលនោះ។ ប្រការសំខាន់គឺលិខិតឆ្លង
ដែននេះ បោះត្រាដោយប៉ុស្តិការពារព្រំដែន Petrograd ដែលបញ្ជាក់ថា ជនកាន់
លិខិតនេះ បានឆ្លងកាត់ ប៉ូស្ត ការពារព្រំដែន Petrograd នាថ្ងៃទី៣០មិថុនា
១៩២៣។ក្នុងឱកាសរំលឹកខួបលើកទី១០០ នៃទិវាកំណើតលោកប្រធានហូជី
មិញ (នាឆ្នាំ ១៩៩០) អ្នកដឹកនាំរឿង Bui Dinh Hac បានផលិតខ្សែភាពយន្តមាន
ចំណងជើងថា “ហូជីមិញ - រូបភាពរបស់ជន១រូប” ។ លោក ឲ្យដឹងថា៖

        “ចំពោះខ្សែភាពយន្ត ហូជិមិញ - រូបភាពរបស់ជន១រូប” យើងខ្ញុំបានធ្វើការ
ព័ណនា អំពីរូបភាពរបស់លោកប្រធាន ដោយមានការត្រិះរិះ ខ្វល់ខ្វាយ សប្បាយ ទុក្ខព្រួយបារម្ភមនោសញ្ជេតនា ដួងចិត្ត និងអត្តចរិតរបស់លោក ដើម្បីឈាន
ដល់ការបង្ហាញពី ចរិយាសម្បត្តិលោកប្រធានហូជីមិញ”។

        ដើម្បីផលិតខ្សែភាពយន្ត “ហូជិមិញ - រូបភាពរបស់ជន១រូប” អ្នកដឹកនាំរឿង
Bui DinhHac រួមជាមួយសហការី បានមើលខ្សែភាពយន្តឯកសារជាច្រើន ដើម្បី ស្វែងរករូបភាពដ៏ថ្លៃថ្លាអំពីលោកប្រធានហូជីមិញ។ លោកបានចែករំលែកថា៖
ខ្ញុំនៅ តែមានអារម្មណ៍ផលិតខ្សែភាពយន្តអំពីលោកប្រធានហូជីមិញ។ ទោះបី
ជាខំប្រឹង ប្រែងយ៉ាងម៉េចក៏ដោយ ក៏មិនអាចព័ណ៌នា និងឆ្លុះបញ្ជាំងឲ្យបានគ្រប់
គ្រាន់អំពីភាពឧត្តុង​ឧត្តមរបស់អគ្គមគ្គុទេសន៍ដ៏ឈ្លាសវៃរបស់ប្រជាជាតិវៀត
ណាមបានឡើយ។ អ្នកដឹកនាំ រឿង Bui Dinh Hac មានការគិតទុកក្នុងចិត្តថា ជីវិតរបស់លោកប្រធានហូជីមិញ​ សីលធម៌បិដិវត្តន៍ និងគំរូរបស់លោកជាប្រភព
ប្រធានបទដោយគ្មានទីបញ្ចប់ សម្រាប់លោក និងបណ្តាសហការី៕

TAG
vovworld/vov/អ្នកដឹកនាំរឿង Bui Dinh Hac/លោកប្រធានហូជីមិញ/ប្រភពបំផុសអារម្មណ៌និពន្ធ/គ្មានទីបញ្ចប់

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត