logo

លោកស្រី Lo Thi Doi និងការរួមវិភាគទានសំរាប់ ការតស៊ូសង្រ្គោះជាតិ

2014/4/24 | 08:28:04

ក្នុងចំណោមអតីតយុទ្ឋជននៃយុទ្ឋនាការ Dien Bien Phu
នាឆ្នាំ១៩៥៤គេមិនអាចមិននិយាយដល់ លោកស្រី Lo
Thi Doi​បានឡើយ។នាគ្រានោះលោកស្រីជាសេនាជន
ដែលដឹកគ្រាប់រំសេវទៅកាន់សមរភូមិនៅ MuongPhang​
ស្រុក​Dien Bien ខែត្រ Dien Bienភាគពាយ័ព្តវៀតណាម។លោកស្រីសកម្ម​អំពាវ​នាវឲ្យអ្នកភូមិរួមវិភាគទានជាស្បៀងអាហារដើម្បីចិញ្ចឹមកងទ័ពក្នុងការប្រយុទ្ឋ
នៅ MuongPhang​។

Vovworld- លោកស្រី Lo Thi Doiរស់នៅក្នុង​ផ្ទះ១នៅទល់មុខអគ្គបញ្ជាការដ្ឋាន
Dien Bien Phuនៅ MuongPhang​។​ថ្ងៃនេះមានអាយុ១០០ឆ្នាំហើយប៉ុន្តែលោកស្រី ហាក់ដូចក្មេងឡើងវិញពេលនិទានរឿងអំពីការតស៊ូរបស់ប្រទេសជាតិ។ដូចជា
បណ្តានាងក្រមុំរបស់ជនជាតិភាគ​តិច Thai នៅ MuongPhang កាលនៅតូចDoi បានធ្វើស្គាល់ជាមួយការធ្វើស្រែច​ម្ការនិងត្បាញក្រណាត់។ប្រសិនជាស្រុក
កំណើតមិនត្រូវទន្រ្ទានកាន់កាប់ដោយអាណានិគមបារាំងនោះលោកស្រី បាន
មានជីវិតធម្មតារបស់នារីនិងអ្នកម្តាយ១នាក់ ក្នុងគ្រួសារ១នៅតំបន់ព្រៃភ្នំ។១ថ្ងៃ
លោកស្រីត្រូវបានកម្មាភិបាលបដិវត្តន៍ចលនាចូលរួមក្នុងក្រុមសេនាជនរបស់
MuongPhang-ជាកាសសំរាប់លោកស្រីបង្ហាញទឹកចិត្តអង់អាចក្លាហានរបស់ខ្លួន។ ក្រុមសេនាជនរបស់លោកស្រី  Doiបានដឹកជញ្ជូនគ្រាប់រំសេវយុទ្ឋជនរបួសដាំបាយ
និងសាងសង់ផ្លូវជាដើម។

                            

បន្ទាប់ពីជ័យជំនះDien Bien Phu លោកស្រីDoiត្រូវបានជ្រើសតាំងជា ប្រធានសមាគមនារីឃុំ Muong Phang ដល់ពេលចូលនិវត្តន៍នាឆ្នាំ១៩៧៩(រូបថតVOV)

នាឆ្នាំ១៩៥៣អាណានិគមបារាំងបានបញ្ជូនទាហានឆ័ត្រយោងជំនួយសំរាប់យុទ្ឋនា
ការ Dien Bien Phuតាំងពង្រាយកំលាំងនិងប៉ុស្តិ៍លើបណ្តាផ្លូវទៅ​សមរភូមិ។យន្តហោះ
របស់អាណានិគមបារាំងទម្លាក់គ្រាប់បែកនៅសព្វទីកន្លែងសំដៅកាត់ផ្តាច់គ្រប់ការផ្គត់
ផ្គង់សម្ភារះគ្រឿងបរិភោគភស្តុភាសំរាប់កងទ័ពវៀតណាម។ពេលដែលសមរភូមិនៅ
ភូមិXomនៅក្បែរ MuongPhangខ្វះស្បៀងអាហារ​ លោកស្រីDoi រួមជាមួយក្រុមសេនា
ជនMuongPhang គៀងគរជួយឧបត្ថម្ភជាអង្ករដល់កងទ័ពបានជិត៩តោន។លោកស្រី
បានអំពាវនាវឲ្យគ្រួសារនិមួយៗមកជួយឧបត្ថម្ភកងទ័ពដោយអើពើអ្នកភូមិជាច្រើន
នាក់ជួប​ប្រទះនឹងការលំបាកក្តី។ជនមួយចំនួននៅស្ម័គ្រចិត្តទៅដឹកជញ្ជូនគ្រាប់រំសេវ
និងស្បៀង​អាហារទៀតផង។ លោកស្រីDoiរំលឹកឡើងវិញថា៖“ ក្នុងយុទ្ឋនាការដ៍
រសើបនេះខ្ញុំបានអធិប្បាយជាមួយអ្នកភូមិថា៖គ្មានស្បៀងម្ហូបអាហារ  នោះកងទ័ព
មិនអាចប្រយុទ្ឋនិងការពារប្រជាជនដែលនឹងត្រូវសម្លាប់ដោយខ្មាំងសត្រូវ ។ពេល
ទទួលបាន ស្បៀងម្ហូបអាហារ យើងខ្ញុំប្រគល់ដល់លោកTieu ជាបញ្ជារការកងទ័ព១
រូប។នៅពេលនោះអង្ករមិន​បានដាំជាបាយទេវាត្រូវបានលីងមុនពេលចែក ដល់
កងទ័ព។“

​​​​​​​​​                     

ក្នុងជីវិតបដិវត្តន៍របស់ខ្លួនលោកស្រីDoiមានច្រើនអនុស្សាវរីយ៍ជាមួយ នាយឧត្តមសេនីយ៍ Vo Nguyen Giap អគ្គបញ្ជាការ នៃយុទ្ឋនាការ Dien Bien Phu(បរូបថតVOV)

ក្នុងជីវិតបដិវត្តន៍របស់ខ្លួនលោកស្រីDoiមានច្រើនអនុស្សាវរីយ៍ជាមួយនាយឧត្តម
សេនីយ៍ Vo Nguyen Giap អគ្គបញ្ជាការ នៃយុទ្ឋនាការ Dien Bien Phu។បញ្ចប់
យុទ្ឋនាការលោកស្រីDoiត្រូវបាន នាយឧត្តមសេនីយ៍ Vo NguyenGiapទទួលជួប
សំណេះសំណាលនៅទីក្រុងហាណូយ។ក្នុងពិធីជួបមុខនេះ នាយឧត្តមសេនីយ៍ Vo
Nguyen Giapបានសួរលោកស្រីអំពីជី​វ​ភាពរស់នៅរបស់ជនរួមជាតិក្នុងតំបន់និង
ចលនាបដិវត្តន៍នៅMuongPhang។លោកស្រីDoiរៀបរាប់ថា៖“នាយឧត្តមសេនីយ៍ Vo
Nguyen Giapបានផ្តែផ្តាំខ្ញុំថា៖ត្រូវធ្វើ  ដោយទៀងទាត់ដល់អាយុចូលនិវត្តន៍។ខ្ញុំបាន
និយាយជាមួយ នាយឧត្តមសេនីយ៍ថា៖ខ្ញុំបានធ្វើការដោយនឿហត់និងចូលនិវត្តន៍ក្នុង
រង្វង២០ឆ្នាំខាងមុខ។ខ្ញុំមានបំណងទៅទស្សនាស្រុកកំណើតរបស់ នាយឧត្តមសេនីយ៍
 Giap។ប៉ុន្តែដោយសារសង្រ្គាមនៅភាគខាងត្បូងខ្ញុំមិនអាចទៅទស្សនាទីកន្លែងនេះ
បានឡើយ។ “
បន្ទាប់ពីជ័យជំនះ​Dien Bien Phu លោកស្រីDoi​ត្រូវបានជ្រើសតាំងជាប្រធានសមាគម
នារីឃុំ Muong Phang ដល់ពេលចូលនិវត្តន៍នាឆ្នាំ១៩៧៩។លោកស្រីត្រូវបានប្រគល់
គ្រឿងឥស្សរីយយសចំនួន៥គ្រឿងដោយសារមានស្នាដៃឆ្នើមក្នុងការងារ។ខិតជិតមក
ដល់ទិវាខួបអនុស្សាវរីយ៍​លើកទី៦០នៃជ័យជំនះ​Dien Bien Phuលោកស្រីDoi​ សប្បាយ
ផងនិងព្រួយផង។លោកស្រីសប្បាយជាមួយការខួបអនុស្សាវរីយ៍ព្រិត្តិការណ៍ប្រវត្តិ
សាស្រ្តដ៍មហិមានេះប៉ុន្តេព្រួយអំពីមរណភាពរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap៕

TAG
VOV WORLD/លោកស្រី Lo Thi Doi/យុទ្ឋនាការ Dien Bien Phu/នាយឧត្តមសេនីយ៍ Vo Nguyen Giap

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត