logo

លោកស្រីអនុប្រធានរដ្ឋប្រគល់គ្រឿងឥស្សរិយយសពលកម្មសម្រាប់សិស្សានុសិស្សដែលបានឈ្នះរង្វាន់អូឡាំពិក

2025/12/12 | 10:22:00
(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែធ្នូ នៅវិមានប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញ សួន អនុប្រធានរដ្ឋ   បានអញ្ជើញជួបសំណេះសំណាល និងប្រគល់គ្រឿងឥស្សរិយយសពលកម្ម ថ្នាក់ទី ២ និងទី ៣ ដល់សិស្សចំនួន ២៤ នាក់ ដែលទទួលបានលទ្ធផលលេចធ្លោក្នុងការប្រកួតអូឡាំពិកអន្តរជាតិលើមុខវិជ្ជាផ្សេងៗ និងការប្រកួតស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិក្នុង ឆ្នាំ ២០២៥។
អនុប្រធានរដ្ឋ លោកស្រី  វ៉ូ ធី អាញ សួន អញ្ជើញប្រគល់គ្រឿងឥស្សរិយយស ពលកម្មថ្នាក់ទី ២ និងទី ៣ ដល់សិស្ស ដែលទទួលបានមេដាយមាស និងមេដាយប្រាក់ (រូបថត៖ VOV)

ឆ្នាំនេះ វៀតណាមមានគណៈប្រតិភូចំនួន ៧ ក្រុម ចូលរួមក្នុងការប្រកួតអូឡាំពិកអន្តរជាតិនិងតំបន់ ដោយមានសិស្សចំនួន ៣៧ នាក់ចូលរួម។ បក្ខជនវៀតណាមទាំងអស់ទទួលបានពានរង្វាន់ រួមមាន៖ មេដាយមាស ១៣ គ្រឿង មេដាយប្រាក់ ១៦ គ្រឿង និងមេដាយសំរិទ្ធ ៨ គ្រឿង។ 

អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញ សួន  (រូបថត៖ VOV)

អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញ សួន បានអះអាងថា សមិទ្ធផលរបស់សិស្សគឺជាសក្ខីភាពដ៏ច្បាស់លាស់នៃប្រសិទ្ធភាពនៃគោលនយោបាយកំណែទម្រង់អប់រំដែលបក្ស និងរដ្ឋបានអនុវត្ត ដែលផ្តោតលើប្រជាជន ជំរុញដោយបញ្ញា និងផ្អែកលើការអប់រំជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ 

លោកស្រីអនុប្រធានរដ្ឋ ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូ និងសិស្សដែលទទួលបានរង្វាន់កំពូលៗ (រូបថត៖ VOV)

ចំពោះសិស្សានុសិស្ស លោកស្រីអនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ពីសមិទ្ធផលដែលសម្រេចបាន ពួកគេត្រូវតែបណ្តុះឆន្ទៈ និងសេចក្តីប្រាថ្នាដ៏ធំធេងរបស់ខ្លួន សិក្សា និងបណ្តុះបណ្តាលដើម្បីក្លាយជាពលរដ្ឋសកល និងធ្វើសមាហរណកម្មបន្តិចម្តងៗទៅក្នុងស្តង់ដារអន្តរជាតិ៕

TAG
VOV/VOVworld/គ្រឿងឥស្សរិយយសពលកម្ម/សិស្សានុសិស្ស/ការអប់​រំ​/រង្វាន់អូឡាំពិក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត