logo

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

2026/3/2 | 10:45:50
(VOVWORLD) - អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស ជាប្រចាំ និងយូរអង្វែង ក្នុងការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយ។ 
ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV)

នាថ្ងៃទី ២ ខែមីនា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានជួបធ្វើការជាមួយគណៈកម្មការកិច្ចការផ្ទៃក្នុងមជ្ឈិម និងស្ថាប័នពាក់ព័ន្ធមួយចំនួន ដើម្បីផ្ដល់យោបល់លើគម្រោង "បូកសរុបរយៈពេល ២០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៣ នីតិកាលទី១០ ស្តីពីការពង្រឹងការដឹកនាំរបស់បក្សក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ ព្រមទាំងដាក់ជូនគណៈកម្មាធិការមជ្ឈិម សម្រាប់ធ្វើការពិចារណា និងចេញផ្សាយសេចក្តីសម្រេចចិត្តស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមានក្នុងដំណាក់កាលថ្មី"។

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VOV)

អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស ជាប្រចាំ និងយូរអង្វែង ក្នុងការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយ។ ការតស៊ូយ៉ាងម៉ឺងម៉ាត់និងខ្ជាប់ខ្ជួនដើម្បីទប់ស្កាត់និងរុញថយក្រោយអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាគោលជំហរដ៏ឥតងាករេពីមុនមក របស់បក្សនិងរដ្ឋ។ លោកអគ្គលេខាបក្ស បានអះអាងថា ត្រូវតស៊ូយ៉ាងម៉ឺងម៉ាត់និងខ្ជាប់ខ្ជួនដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន ចាត់ការយ៉ាងតឹងរ៉ឹង មានលក្ខណៈមនុស្សសាស្ត្រ និងសមហេតុផល ដោយគ្មានតំបន់ហាមឃាត់ ឬករណីលើកលែងណាមួយឡើយ; គ្រប់គ្រងវិស័យសំខាន់ៗ ក៏ដូចជាវិស័យថ្មីៗដែលប្រឈមនឹងហានិភ័យខ្ពស់នៃការកើតឡើងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន។ ទន្ទឹមនឹងនោះក៏រួមដំណើរជាមួយភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម បម្រើគោលដៅកំណើនសេដ្ឋកិច្ចពីរខ្ទង់ជាបន្តបន្ទាប់នៅក្នុងប៉ុន្មានឆ្នាំខាងមុខផងដែរ៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/វៀតណាម/ប្រយុទ្ធប្រឆាំង/អំពើពុករលួយ/ខ្ជះខ្ជាយ​/អវិជ្ជមាន/

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត