logo

លោកអគ្គលេខាបក្ស តូ ឡឹម៖ ខេត្តក្វាងនិញ ត្រូវធ្វើទំនើបកម្មវិធីសាស្រ្តដឹកនាំ រួមជាមួយនឹងការគ្រប់គ្រងអំណាច

2026/1/27 | 12:21:00

(VOVWORLD) - នៅរសៀលថ្ងៃទី ២៧ ខែមករានេះ អគ្គលេខាបក្ស លោក  តូ ឡឹម បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្តក្វាងនិញ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សន្តិសុខ និងការពារជាតិ គោលនយោបាយសុខុមាលភាពសង្គម ការរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនក្នុងប្រព័ន្ធនយោបាយ និងការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិម។ អញ្ជើញចូលរួមមាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញផងដែរ។

ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើរឱ្យគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនក្វាងនិញ ជ្រួតជ្រាបឲ្យបានស៊ីជម្រៅអំពីស្មារតីនៃមហាសន្និបាតលើកទី ១៤ និងអនុវត្តទិសដៅយុទ្ធសាស្ត្រសំខាន់ៗប្រកបដោយសមកាលកម្ម ក្នុងនោះ ត្រូវអនុវត្តកម្មវិធីសកម្មភាពភ្លាមៗ ដើម្បីជំរុញឲ្យខេត្តក្វាង និញអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។  

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការ  (រូបថត៖ VOV)

“ខេត្តក្វាងនិញ ត្រូវបន្តបញ្ជាក់ពីតួនាទីជាអ្នកត្រួសត្រាយ  ដោយស្នើនិងធ្វើសកម្មភាពយ៉ាងសកម្ម; អនុវត្តន៍យន្តការពិសេសលើដីធ្លី ហិរញ្ញវត្ថុ វិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សេដ្ឋកិច្ចសមុទ្រ សេដ្ឋកិច្ចព្រំដែន និងសេដ្ឋកិច្ចទីក្រុង ដើម្បីពង្រីកលំហកំណើន និងបង្កើតរបកគំហើញ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែផ្លាស់ប្តូរយ៉ាងខ្លាំងពី "ការគ្រប់គ្រង" ទៅជា "ការស្ថាបនានិងបម្រើ" ដោយប្រើប្រាស់ប្រសិទ្ធភាពនៃការបម្រើ និងគុណភាពអភិវឌ្ឍន៍ជារង្វស់; លើកកម្ពស់ការធ្វើឱ្យសាមញ្ញនៃនីតិវិធីរដ្ឋបាល ឌីជីថលូបនីយកម្ម តម្លាភាព និងអភិបាលកិច្ចដែលជំរុញដោយទិន្នន័យ ការវិភាគ និងការព្យាករណ៍។ ជ្រួតជ្រាបតាមស្មារតីនៃមហាសន្និបាតលើកទី ១៤ ខេត្តក្វាងនិញ ចាត់ទុកវិន័យក្នុងការអនុវត្ត និងការទទួលខុសត្រូវដែលភ្ជាប់ទៅនឹងលទ្ធផលជាតម្រូវការចាំបាច់”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្សតូ ឡឹម។

លោកអគ្គលេខាបក្សបានស្នើឱ្យមូលដ្ឋាន រៀបចំរចនាសម្ព័ន្ធឡើងវិញនូវលំហអភិវឌ្ឍន៍  ដោយរួមបញ្ចូលសមុទ្រ កោះ តំបន់ព្រំដែន តំបន់បេតិកភណ្ឌ និងតំបន់ទីក្រុងទៅជាប្រព័ន្ធអេកូឡូស៊ីពេញលេញមួយ; បន្តអនុវត្តដំណោះស្រាយដើម្បីបង្កើតភាពជឿនលឿនក្នុងកត្តាជំរុញកំណើន ដោយផ្តោតលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចសមុទ្រទំនើប ដោយផ្អែកលើមូលដ្ឋាននៃធនធានមនុស្សដែលមានគុណភាពខ្ពស់៕
TAG
VOV/VOVworld/លោកអគ្គលេខាបក្ស តូ ឡឹម/ខេត្តក្វាងនិញ/ទំនើបកម្ម/វិធីសាស្រ្ត/ដឹកនាំ/ការគ្រប់គ្រងអំណាច

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត