logo

លោកអគ្គលេខាបក្ស តូ ឡឹម ចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តរកម្រិតនៅដាក់ឡាក់

2026/2/11 | 11:21:16

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្តដាក់ឡាក់ នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈ លោកអគ្គលេខាបក្ស តូ ឡឹម បានចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សានៅឃុំ Ea Rok ខេត្តដាក់ឡាក់។

លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងពិធី។ (រូបថត៖ VOV)

គម្រោងនេះត្រូវបានសាងសង់លើផ្ទៃដីជិត ៦ ហិកតា នៅភូមិលេខ ៨ ឃុំ Ea Rok ដោយមានការវិនិយោគសរុបប្រហែល ៥,៨ លានដុល្លារអាមេរិក ដែលបម្រើសិស្សជិត ៧០០ នាក់នៃឃុំ Ea Rok និងតំបន់ជុំវិញ។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវទស្សនៈថា ការអប់រំ និងបណ្តុះបណ្តាលគឺជាគោលនយោបាយជាតិកំពូល។ ដើម្បីធានាថាគម្រោងនេះនឹងត្រូវបានសម្រេចរួចរាល់ក្នុងពេលឆាប់ៗនេះ និងនាំមកនូវប្រសិទ្ធភាពនោះ លោកអគ្គលេខាបក្សបានស្នើថា៖

ពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សានៅឃុំ Ea Rok ខេត្តដាក់ឡាក់។ (រូបថត៖ VOV)

“ខេត្តដាក់ឡាក់ ផ្នែកអប់រំ និងបណ្តុះបណ្តាល គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងសាលារៀន ត្រូវត្រៀមរៀបចំលក្ខខណ្ឌឲ្យបានល្អ ទាក់ទងនឹងជួរគ្រូបង្រៀន កម្មវិធីសិក្សា និងខ្លឹមសារបង្រៀន; គ្រប់គ្រង ដំណើរការ និងប្រើប្រាស់សំណង់ប្រកបដោយប្រសិទ្ធភាព; កសាងបរិយាកាសអប់រំដ៏ស្អាតស្អំនិងគ្រប់ជ្រុងជ្រោយ; ផ្តោតលើការអប់រំសិស្សអំពីសីលធម៌ របៀបរស់នៅ ឧត្តមគតិ និងស្មារតីជំនះការលំបាក។ សាលារៀនត្រូវតែក្លាយជាផ្ទះទីពីរសម្រាប់សិស្សានុសិស្ស ដើម្បីឲ្យអាណាព្យាបាលអាចទុកចិត្តជូនកូនៗទៅរៀន”។

នាព្រឹកថ្ងៃដដែល ក្នុងឱកាសត្រៀមទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៦លោកអគ្គលេខាបក្ស តូ ឡឹម បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាផិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Ea H’Leo៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/តូ ឡឹម/បើកការដ្ឋានសាងសង់/សាលារៀន/ព្រំដែន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត