logo

លោកអគ្គលេខាបក្ស តូ ឡឹម ចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិក Truong Ha ខេត្តកាវបាំង

2026/1/28 | 13:28:00

(VOVWORLD) - នារសៀលថ្ងៃទី ២៨ ខែមករា លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកបឋមសិក្សានិងមធ្យមសិក្សា Truong Ha ខេត្ត កាវបាំង។

ទិដ្ឋភាពនៅពិធីបើកការដ្ឋានសាងសង់។ (រូបថត៖ VOV)

ថ្លែងនៅក្នុងពិធីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា ការវិនិយោគលើការសាងសង់សាលាអន្តេវាសិកអន្តរកម្រិត នៅ Pac Bo – Truong Ha គឺសំដៅកែលម្អលក្ខខណ្ឌសិក្សាសម្រាប់សិស្សនៅតំបន់ព្រំដែន បង្រួមគម្លាតរវាងបណ្ដាតំបន់ រួមចំណែកពង្រឹងការពារជាតិ សន្តិសុខ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ព្រំដែននៃមាតុប្រទេស។ លោកអគ្គលេខាបក្ស តូ ឡឹម បានឲ្យដឹងថា នាពេលខាងមុខ នឹងបើកការដ្ឋានសាងសង់ដោយព្រមៗគ្នា និងពន្លឿនដំណើរការសាងសង់សាលារៀនចំនួន ២៤៨ នៅក្នុងឃុំព្រំដែនគោកចំនួន ២៤៨ ក្នុងនោះដំណាក់កាលដំបូងគឺសាលាអន្តេវាសិកអន្តរកម្រិតចំនួន ១០០ នៅតាមឃុំព្រំដែននានា ដើម្បីផ្តល់នូវបរិយាកាសសិក្សាដ៏ល្អសម្រាប់កុមារជនជាតិភាគតិចនៅតំបន់ព្រំដែន។

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងក្នុងពិធី។

“នេះគឺជាគោលនយោបាយដ៏ធំមួយ និងជាយុទ្ធនាការបន្ទាន់ ដែលតម្រូវឱ្យមានការចូលរួមយ៉ាងខ្លាំងក្លាពីគ្រប់កម្រិត វិស័យ និងមូលដ្ឋាន ដើម្បីធានាបាននូវវឌ្ឍនភាព គុណភាព ប្រសិទ្ធភាពជាក់ស្ដែង និងសុវត្ថិភាពនៃគម្រោងនីមួយៗ ដើម្បីឱ្យសាលារៀននីមួយៗត្រូវបានសាងសង់ឡើងប្រកបដោយចីរភាពពិតប្រាកដ។ ការសាងសង់សាលារៀនត្រូវតែភ្ជាប់ទៅនឹងការកសាងបរិយាកាសអប់រំទំនើប និងគ្រប់ជ្រុងជ្រោយ។ ក្រៅពីការបង្រៀនចំណេះដឹង គួរតែយកចិត្តទុកដាក់ពិសេសចំពោះការបង្រៀនពីសីលធម៌ ឧត្តមគតិ សេចក្ដីស្នេហាជាតិ និងវិន័យចំពោះសិស្សានុសិស្ស។ សាលារៀនមិនត្រឹមតែជាកន្លែងសម្រាប់បង្រៀន និងរៀនប៉ុណ្ណោះទេ ថែមទាំងក្លាយជាផ្ទះទីពីរដ៏កក់ក្តៅសម្រាប់កុមារទៀតផង។ ចាំបាច់ត្រូវធានាលក្ខខណ្ឌល្អបំផុតចំពោះការហូបចុក ការរស់នៅ អនាម័យ និងសុវត្ថិភាព អាហារ”។

នៅក្នុងពិធីបើកការដ្ឋាន លោកអគ្គលេខាបក្ស តូ ឡឹម បានប្រគល់អំណោយដល់តំណាងគ្រួសារគោលនយោបាយ ជនមានគុណូបការៈចំពោះបដិវត្តន៍ និងគ្រួសារដែលស្ថិតក្នុងស្ថានភាពលំបាកនៅក្នុងឃុំ Truong Ha៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/តូ ឡឹម/វៀតណាម/សាលារៀន/ជនជាតិភាគតិច

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត