logo

លោក​​អគ្គលេខាបក្ស តូ ឡឹម៖ ជំរុញ​កិច្ច​ការបរទេសលើ​គ្រប់ជ្រុងជ្រោយនៅកម្ពស់ថ្មី

2026/2/18 | 08:57:44
(VOVWORLD) - មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបើកទ្វារទៅកាន់យុគសម័យថ្មីមួយរបស់ប្រទេសជាតិ។ នៅក្រោមពន្លឺនៃមហាសន្និបាតលើកទី១៤ កិច្ចការបរទេស - ភារកិច្ចដ៏សំខាន់ និងជាប្រចាំ - នឹងត្រូវបានអនុវត្តលើគ្រប់ជ្រុងជ្រោយនៅកម្ពស់ថ្មី។ នៅថ្ងៃទី១៨ ខែកុម្ភៈ លោកអគ្គលេខាបក្ស តូ ឡឹម បានចេញផ្សាយអត្ថបទមួយក្រោមចំណងជើងថា "ជំរុញកិច្ចការបរទេសលើគ្រប់ជ្រុងជ្រោយនៅកម្ពស់ថ្មី"។
លោកអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម។ រូបថត៖ VOV

លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា ដោយក្រឡែកមើលប្រវត្តិសាស្ត្រនៃបដិវត្តន៍វៀតណាម ជោគវាសនារបស់ប្រទេសជាតិជានិច្ចកាលផ្សារភ្ជាប់នឹងការផ្លាស់ប្តូរនៃសម័យកាល។ បន្ទាប់ពីដណ្ដើមបានឯករាជ្យ លោកប្រធានហូជីមិញ បាននិយាយថា "បន្ទាប់ពីបញ្ហាការពារជាតិ ការទូតក៏ជាបញ្ហាសំខាន់សម្រាប់ប្រទេសឯករាជ្យ" ដោយបញ្ជាក់ពីតួនាទី និងទំនួលខុសត្រូវនៃកិច្ចការបរទេសចំពោះប្រទេសជាតិ និងប្រជាជន។

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គូសសញ្ញាជាយុគសម័យថ្មីមួយរបស់ប្រជាជាតិវៀតណាម ក្រោយរយៈពេល ៩៦ ឆ្នាំក្រោមការដឹកនាំរបស់បក្ស ៨០ ឆ្នាំដណ្ដើមបានឯករាជ្យ និង ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី។ បន្ទាប់ពីយុគសម័យឯករាជ្យ សេរីភាព កសាងសង្គមនិយម និងយុគសម័យ ផ្លាស់ប្តូរថ្មី ប្រទេសជាតិបានចាប់ផ្តើមឈានចូលយុគសម័យនៃការអភិវឌ្ឍដ៏រុងរឿង អរិយធម៌ និងសុភមង្គល ដោយឈរស្មើរជាមួយមហាអំណាចពិភពលោក។

ដោយប្រឈមមុខនឹងពេលវេលាប្រវត្តិសាស្ត្រ ប្រទេសជាតិត្រូវការសេចក្តីសម្រេចជាប្រវត្តិសាស្ត្រ។ យុគសម័យថ្មីទាមទារឱ្យមានការអនុវត្ត «កិច្ចការបរទេសលើគ្រប់ជ្រុងជ្រោយនៅកម្ពស់ថ្មីមួយ»៖ ធានាផលប្រយោជន៍ជាតិខ្ពស់បំផុត; យកសន្តិភាព ឯករាជ្យ និងភាពខ្លួនទីពឹងខ្លួនជាមូលដ្ឋានគ្រឹះ; ដាក់ប្រជាជននៅមជ្ឈមណ្ឌលនៃគោលនយោបាយទាំងអស់; ចាត់ទុកការចូលរួមចំណែកដល់សហគមន៍អន្តរជាតិជាទំនួលខុសត្រូវ។ នៅកម្ពស់ថ្មីមួយ កិច្ចការបរទេសនឹងត្រូវបានអនុវត្តដោយមានទំនុកចិត្ត ស្វ័យភាព និងខ្លួនទីពឹងខ្លួនកាន់តែច្រើន; ចូលរួមចំណែកកាន់តែមានប្រសិទ្ធភាពចំពោះគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសជាតិ; និងបង្ហាញទំនួលខុសត្រូវកាន់តែច្រើនចំពោះសន្តិភាព និងការអភិវឌ្ឍពិភពលោក។

លោកអគ្គលេខាបក្ស តូ ឡឹម ជឿជាក់ថា គោលនយោបាយការបរទេសរបស់វៀតណាមនឹងបន្តកសាងនិងរក្សាសន្តិភាព ស្ថិរភាព ពង្រីកបរិយាកាសអភិវឌ្ឍន៍ និងលើកកម្ពស់ឋានៈរបស់ប្រទេសជាតិ ដោយរួមចំណែកដល់ការអនុវត្តន៍បំណងប្រាថ្នារបស់លោកប្រធានហូជីមិញ៖ «បំណងប្រាថ្នាចុងក្រោយរបស់ខ្ញុំគឺ៖ បក្សទាំងមូល និងប្រជាជនទាំងអស់រួបរួមគ្នានិងខិតខំកសាងប្រទេសវៀតណាមប្រកបដោយសន្តិភាព ឯកភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព រួមចំណែកដ៏មានតម្លៃដល់បុព្វហេតុបដិវត្តន៍ពិភពលោក»

TAG
VOV/VOVworld/​​អគ្គលេខាបក្ស/​កិច្ច​ការបរទេស/វៀតណាម​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត