logo

លោកអគ្គលេខាបក្ស តូ ឡឹម៖ ដំណើរការត្រៀមរៀបចំសម្រាប់មហាសន្និបាតបក្ស ត្រូវបានអនុវត្តន៍យ៉ាងល្អិតល្អន់និងមានរបៀបរៀបរយ

2025/12/15 | 11:22:54

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ខែធ្នូ លោកអគ្គលេខាបក្ស តូ ឡឹម រួមជាមួយសមាជិក សភានៃទីក្រុងហាណូយ មណ្ឌលបោះឆ្នោតលេខ១ បានជួបសំណេះសំណាល ជាមួយអ្នកបោះឆ្នោតមកពីសង្កាត់ចំនួន ១១ ក្នុងទីក្រុង។

លោកអគ្គលេខាបក្ស តូ ឡឹម ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតបន្ទាប់ពីសម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី១៥។ (រូបថត៖ VOV)
ថ្លែងនៅក្នុងសន្និសីទ លោកអគ្គលេខាបក្ស តូ ឡឹម បានមានប្រសាសន៍ថា ប្រទេសជាតិកំពុងប្រឈមមុខនឹងភារកិច្ចសំខាន់ៗចំនួនបី។ ទីមួយគឺ ការរក្សាស្ថិរភាព នយោបាយយ៉ាងរឹងមាំ ការធានាឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី និងបរិ យាកាសសន្តិភាព។ នេះជាភារកិច្ចដែលមានលក្ខណៈស្លាប់រស់ ពេញគ្រប់សម័យ កាល។ ទីពីរ គឺការអភិវឌ្ឍប្រទេសជាតិយ៉ាងលឿននិងប្រកបដោយចីរភាព។ វៀត ណាមមិនអាចដើរយឺតពីក្រោយពិភពលោកបានទេ។ ដូច្នេះ ត្រូវតែធ្វើសមាហរណ កម្មប្រកបដោយភាពម្ចាស់ការ ស្របតាមសម័យកាល និងរួមចំណែកយ៉ាងសកម្ម ដល់សេដ្ឋកិច្ចសកល និងអរិយធម៌មនុស្សជាតិ។ ភារកិច្ចទីបី ដែលក៏ជាភារកិច្ចដ៏ ខ្ពស់បំផុតនោះ គឺការកែលម្អជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនជាបន្តបន្ទាប់។ គោលជំហរ គោលនយោបាយ និងសមិទ្ធផលអភិវឌ្ឍន៍ទាំងអស់ ជាទី បំផុតសុទ្ធតែឆ្ពោះទៅរកសុភមង្គល សុខភាព និងជីវភាពរស់នៅកាន់តែប្រ សើរឡើងរបស់ប្រជាជន។
(រូបថត៖ VOV)
ជម្រាបជូនអ្នកបោះឆ្នោតអំពីការងារត្រៀមរៀបចំសម្រាប់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស លោកអគ្គលេខាបក្ស តូ ឡឹម បានមាន ប្រសាសន៍ថា ដំណើរការត្រៀមរៀបចំកំពុងត្រូវបានអនុវត្តន៍យ៉ាងល្អិតល្អន់ មានរបៀប រៀយរយ ហើយទទួលបានការយកចិត្តទុកដាក់ និងការរួមចំណែកប្រកបដោយ ការទទួលខុសត្រូវពីប្រជាជនទូទាំងប្រទេស។
ទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់រដ្ឋធានី លោកអគ្គលេខាបក្សបាន ចាត់ទុកថា កំណើនត្រូវតែផ្សាភ្ជាប់ទៅនឹងនវានុវត្តន៍ ដោយរក្សាឋានៈជាមជ្ឈមណ្ឌល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៃប្រទេសទាំងមូល។ គោលនយោបាយជា ច្រើនត្រូវការអនុវត្តម៍ជាសាកល្បងនៅរដ្ឋធានី ដើម្បីពង្រីកលើទូទាំងប្រទេស។
“ខ្ញុំស្វាគមន៍យ៉ាងខ្លាំងចំពោះគោលនយោបាយរបស់ក្រុងក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈបៃតង។ ត្រូវតែអនុវត្តន៍ដោយមានការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ ចំពោះការបំភាយឧស្ម័ន ហើយត្រូវចាត់ការយ៉ាងតឹងរឹង។ នេះក៏ជាតម្រូវការជាបន្ទាន់ របស់ប្រជាជនផងដែរ។ ទាក់ទងនឹងការបំពុលខ្យល់អាកាស កម្លាំងនគរបាលត្រូវតែ ចូលរួម ស៊ើបអង្កេត ចាត់ការលើមុខសញ្ញាដែលចូលដៃគ្នាជាមួយរោងចក្រ និង ស្ថានីយ៍ដែលបញ្ចេញសូចនាករមិនត្រឹមត្រូវអំពីកម្រិតបំពុល”៕
TAG
VOV/VOVworld/វៀតណាម/អគ្គលេខាបក្ស/តូ ឡឹម/ជួបសំណេះសំណាល/អ្នកបោះឆ្នោត/ហាណូយ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត