logo

លោកអគ្គលេខាបក្ស តូ ឡឹម តម្រូវឱ្យផ្នែកកិច្ចការផ្ទៃក្នុងលើកកម្ពស់ការងារធ្វើសេនាធិការយុទ្ធសស្ត្រ

2026/1/5 | 11:26:15

(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ខែមករា នៅទីក្រុងហាណូយ គណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម បានរៀបចំពិធីរំលឹកខួបលើកទី ៦០ ទិវាប្រពៃណីនៃផ្នែកកិច្ចការផ្ទៃក្នុងរបស់បក្ស (ថ្ងៃទី ៥ ខែមករា ឆ្នាំ ១៩៦៦ - ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦) និងទទួលគ្រឿងឥស្សរិយយសហូជីមិញជាលើកទីពីរ។ 

ទិដ្ឋភាពនៅពិធីរំលឹកខួបអនុស្សាវរីយ៍។ (រូបថត៖ VOV)

អញ្ជើញចូលរួមពិធីនេះមានលោកអគ្គលេខាបក្ស តូ ឡឹម លោកប្រធានរដ្ឋ លឿង គឿង លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន រួមជាមួយថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំរបស់បក្ស និងរដ្ឋ។

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងនៅពិធី។ (រូបថត៖ VOV)

ថ្លែងនៅក្នុងពិធីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា កិច្ចការផ្ទៃក្នុងគឺជាវិស័យសំខាន់ សំដៅការពារបក្ស របប ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន។ លោកអគ្គលេខាបក្ស បានបញ្ជាក់យ៉ាងច្បាស់ថា នៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី ផ្នែកកិច្ចការផ្ទៃក្នុងរបស់បក្សត្រូវតែបន្តពង្រីកប្រពៃណីដ៏រុងរឿងរយៈពេល ៦០ ឆ្នាំរបស់ខ្លួន ព្រមទាំងផ្តល់អាទិភាពដល់ការប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយ ដើម្បីដោះសោរ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍ។ លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញមានប្រសាសន៍ថា៖

“ចាំបាច់ត្រូវធ្វើសេនាធិការដើម្បីជំរុញនិងបង្កើតការផ្លាស់ប្តូរកាន់តែខ្លាំងក្លា មានប្រសិទ្ធភាព និងចីរភាពជាងមុន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន។ នេះគឺជាភារកិច្ចយុទ្ធសាស្ត្រ និងយូរអង្វែង ដែលត្រូវតែអនុវត្តន៍ជាប្រចាំ ជាបន្តបន្ទាប់ ឥតឈប់ឈរ។ ផ្នែកកិច្ចការផ្ទៃក្នុងរបស់បក្ស ត្រូវតែតំណាងឲ្យការប្តេជ្ញាចិត្តរបស់បក្សក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន "គ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង" "មនុស្សគ្រប់គ្នាគឺស្មើគ្នានៅចំពោះមុខច្បាប់" ព្រមទាំងជានិមិត្តរូបដើម្បីពង្រឹងជំនឿជាក់របស់ប្រជាជនចំពោះបក្ស រដ្ឋ និងរបបផងដែរ”៕

TAG
VOV/VOVworld/វៀតណាម/អគ្គលេខាបក្ស/តូ ឡឹម/កិច្ចការផ្ទៃក្នុង

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត