logo

លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបប្រធានព្រឹទ្ធសភាសាធារណរដ្ឋឆែក

2025/11/22 | 08:24:14

(VOVWORLD) - នៅរសៀលថ្ងៃទី ២១ ខែវិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស តូ ឡឹម បានទទួលជួបប្រធានព្រឹទ្ធសភាសាធារណរដ្ឋឆែក លោក Milos Vystrcil ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀត ណាម តាមការអញ្ជើញរបស់លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម។

លោកអគ្គលេខាបក្ស តូ ឡឹម បានទទួលជួបប្រធានព្រឹទ្ធសភាសាធារណរដ្ឋឆែក លោក Milos Vystrcil។ (រូបថត៖ nhandan.vn)
ដោយបញ្ជាក់ថា ប្រទេសទាំងពីរមានលក្ខណៈស្រដៀងគ្នា និងផលប្រយោជន៍ត្រួតស៊ីគ្នាជាច្រើននោះ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យភាគីទាំងពីរបង្កើន ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងរវាងក្របខ័ណ្ឌបក្ស រដ្ឋ និងរដ្ឋសភា កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន និងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេស ទាំងពីរ សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងអង្គការអន្តរជាតិ និងវេទិកា ពហុភាគី លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារ ជាតិ-សន្តិសុខ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា អប់រំ-បណ្តុះបណ្តាល វប្បធម៌ និងទេសចរណ៍ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗ ដូចជាថាមពលស្អាត ថាមពលកកើត ឡើងវិញ និងការផ្លាស់ប្តូរឌីជីថល ដើម្បី «ដោះសោរសក្តានុពល» នៃកិច្ចសហប្រតិបត្តិ ការទ្វេភាគី។
លោកប្រធានព្រឹទ្ធសភាឆែកបានសម្តែងការឯកភាពខ្ពស់ចំពោះទិសដៅសហប្រតិបត្តិការដែលបានលើកឡើងដោយអគ្គលេខាបក្សវៀតណាម ដោយបញ្ជាក់ថា លោក និងព្រឹទ្ធសភានៃសាធារណរដ្ឋឆែកនឹងខិតខំប្រឹងប្រែងសម្របសម្រួលជាមួយរដ្ឋសភាវៀតណាម គាំទ្ររដ្ឋាភិបាល បណ្ដាក្រសួង ផ្នែក និងមូលដ្ឋានក្នុងការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកជាមួយវៀតណាម។ ដោយឈរលើស្មារតីនោះ ព្រឹទ្ធសភានៃសាធារណរដ្ឋឆែកត្រៀមខ្លួនជាស្រេច ចលនាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ដែលនៅសេសសល់ ឲ្យផ្តល់ សច្ចាប័នលើកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ក្នុងពេលឆាប់ៗនេះ៕
TAG
VOV/VOVworld/អគ្គលេខាបក្ស/វៀតណាម/តូ ឡឹម/ប្រធានព្រឹទ្ធសភា/ឆែក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត