logo

លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបឯកអគ្គរាជទូតកម្ពុជាដែលមកជម្រាបលា

2026/1/15 | 06:42:34

(VOVWORLD) - នារសៀលថ្ងៃទី១៤ ខែមករា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានទទួលជួបលោកស្រី ជា គឹមថា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ដែលមកជម្រាបលាក្នុងឱកាសលោកស្រីបញ្ចប់អាណត្តិបេសកកម្មនៅប្រទេសវៀតណាម។

លោក តូ ឡឹម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានទទួលជួបលោកស្រី ជា គឹមថា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ដែលមកជម្រាបលាក្នុងឱកាសលោកស្រីបញ្ចប់អាណត្តិបេសកកម្មនៅប្រទេសវៀតណាម។ (រូបថត៖ VNA)

ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់លោកស្រីឯកអគ្គរាជទូត ជា គឹមថា និងស្ថានទូតកម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នបក្ស រដ្ឋ ក្រសួង វិស័យ មូលដ្ឋាន និងការតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា។ លោកអគ្គលេខាបក្សជឿជាក់ថា នៅពេលវិលត្រឡប់ទៅកម្ពុជាវិញ លោកស្រីឯកអគ្គរាជទូតនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការរក្សា និងពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា វៀតណាមនិងកម្ពុជាមានគោលដៅអភិវឌ្ឍន៍ស្រដៀងគ្នា ហើយបានស្នើថា ប្រទេសទាំងពីរចាំបាច់ត្រូវពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍
ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែន ដើម្បីនាំទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឆាប់សម្រេចបានកម្រិត ២០ ពាន់លានដុល្លារអាមេរិកដូចគោលដៅដែលបានដាក់ចេញ។ លើសពីនេះ ប្រទេសទាំងពីរបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ រួមចំណែកដល់ការរក្សាសន្តិភាព និងស្ថិរភាពនៃប្រទេសទាំងពីរ និងតំបន់ផងដែរ៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/តូ ឡឹម/ឯកអគ្គរាជទូត/កម្ពុជា/ជា គឹមថា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត