logo

លោកអគ្គលេខាបក្ស តូ ឡឹម៖ បង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍរហូតដល់ឆ្នាំ ២០៤៥

2026/3/2 | 11:30:02

(VOVWORLD) - នារសៀលថ្ងៃទី ២ ខែមីនា នៅទីក្រុងហាណូយ អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយគណៈកម្មាធិការគោលនយោបាយនិងយុទ្ធសាស្ត្រមជ្ឈិម ស្តីពីការតាក់តែងសេចក្តីសម្រេចចិត្តស្តីពីដំណោះស្រាយយុទ្ធសាស្ត្រ ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចពីរខ្ទង់ ដោយភ្ជាប់នឹងការបង្កើតគំរូកំណើនថ្មី។

ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV)

ដើម្បីសម្រេចគោលដៅកំណើន "ពីរខ្ទង់" យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព លោកអគ្គលេខាបក្សបានក្រើនរំលឹកពីបញ្ហាមួយចំនួនដែលត្រូវការយកចិត្តទុកដាក់ ជាពិសេសការបង្កើតការផ្លាស់ប្តូរជាមូលដ្ឋាននៃការត្រិះរិះអភិវឌ្ឍនៅក្នុងប្រព័ន្ធនយោបាយ និងសង្គមទាំងមូល ដោយចាត់ទុកនេះមិនត្រឹមតែជាគោលដៅសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភារកិច្ចនយោបាយសំខាន់ បន្ទាន់ និងមានអត្ថន័យយុទ្ធសាស្ត្រទៀតផង។

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VOV)

«កំណែទម្រង់ស្ថាប័នត្រូវតែអនុវត្តន៍ឲ្យបានជាក់ស្ដែងនិងពេញលេញ ដោយប្រែក្លាយស្ថាប័នទៅជាគុណសម្បត្តិប្រកួតប្រជែង។ បទប្បញ្ញត្តិច្បាប់ ត្រូវតែច្បាស់លាស់ និងមានលក្ខណៈគត្តិយុត្តខ្ពស់; ត្រូវតែកសាងជួរកម្មាភិបាល ដែលមានចក្ខុវិស័យ សមត្ថភាព និងជាពិសេសគឺសុចរិតភាព; កសាងប្រព័ន្ធនយោបាយស្អាតស្អំ គ្មានអំពើពុករលួយ ដែលពិតជាគាំទ្រដល់ប្រជាជន និងអាជីវកម្មប្រកបដោយប្រសិទ្ធភាព... រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ គ្រប់គ្រងអតិផរណា ធានាតុល្យភាពសំខាន់ៗ; អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ធនធានមនុស្សដែលមានគុណភាពខ្ពស់ សមត្ថភាពអភិបាលកិច្ចជាតិ និងភ្ជាប់កំណើនជាមួយនឹងសមធម៌សង្គម ការការពារបរិស្ថាន និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ យើងមិនដោះដូរកំណើនដោយអតិផរណា ពពុះទ្រព្យសម្បត្តិ និងបំណុលសាធារណៈដែលមិនអាចគ្រប់គ្រងបានឡើយ»។

លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ពិសេសថា កំណើនត្រូវតែដាក់នៅក្នុងបរិបទរួមនៃការធានាការពារជាតិ សន្តិសុខ សុខុមាលភាពសង្គម និងការការពារបរិស្ថាន ដោយមិនលះបង់ស្ថិរភាព យុត្តិធម៌ និងអធិបតេយ្យភាព ដើម្បីប្ដូរយកកំណើនសុទ្ធសាធនោះទេ តាមនោះបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍរហូតដល់ឆ្នាំ ២០៤៥៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/តូ ឡឹម/វៀតណាម/យុទ្ធសាស្ត្រ​/កំណើន ២ ខ្ទង់

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត