logo

លោកអគ្គលេខាបក្ស តូ ឡឹម បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំបើកនៃក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សានៅសហរដ្ឋអាមេរិក

2026/2/21 | 07:36:00

(VOVWORLD) - នាថ្ងៃទី ២០ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញចាកចេញពីអាកាសយានដ្ឋានយោធា Andrews បញ្ចប់ដោយជោគជ័យដំណើរទស្សកិច្ច ចូលរួមកិច្ចប្រជុំបើកនៃក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (សហរដ្ឋអាមេរិក) ចាប់ពីថ្ងៃទី ១៨-២០ខែកុម្ភៈ តាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រធានក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សា។

អគ្គលេខាបក្ស លោក តូ ឡឹមនិងប្រធានគណៈប្រតិភូចូលរួមសម័យប្រជុំបើកនៃក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សា (រូបថត៖ REUTERS/Kevin Lamarque)

កិច្ចប្រជុំបើកនៃក្រុមប្រឹក្សាសន្តិភាព មានការចូលរួមពីប្រមុខរដ្ឋ និងមេដឹកនាំមកពីប្រទេសជាង ៥០ ដែលជាប្រទេសសមាជិកស្ថាបនិក និងអ្នកសង្កេតការណ៍នៃក្រុមប្រឹក្សាសន្តិភាព។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ ប្រធា នាធិបតីអាមេរិក លោកដូណាល់ត្រាំ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់លោកអគ្គលេខាបក្ស តូ ឡឹម ដោយបញ្ជាក់ពីការគោរពយ៉ាងជ្រាលជ្រៅរបស់លោក ចំពោះវៀតណាម ដែលជាប្រទេសដ៏គួរឱ្យកោតសរសើរ ដែលមានតួនាទី និងឥទ្ធិពលកាន់តែធំពីមួយថ្ងៃទៅមួយថ្ងៃ។  ប្រការនេះបង្ហាញថា កិត្យានុភាពអន្តរជាតិរបស់វៀតណាមកំពុងត្រូវបានពង្រឹងឥតឈប់ឈរ ហើយសមត្ថភាពស្ថាបនាសន្តិភាពរបស់វៀតណាមត្រូវបានបណ្តាប្រទេសមហាអំណាច  និងមិត្តភក្តិអន្តរជាតិទទួលស្គាល់និងគោរពផងដែរ។

ក្នុងអំឡុងពេលចូលរួមក្នុងកិច្ចប្រជុំ  លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី ប្រធានាធិបតីអ៊ូស បេគីស្ថាន ប្រធានាធិបតីអាស៊ែបៃហ្សង់ ប្រធានាធិបតីកាហ្សាក់ស្ថាន;  នាយករដ្ឋមន្ត្រីកម្ពុជា អាមេនី ហុងគ្រី ប៉ាគីស្ថាន និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឆែក...។

នៅក្នុងជំនួបជាមួយលោកអគ្គលេខាបក្ស តូ ឡឹមប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមដោយផ្ទាល់របស់លោកអគ្គលេខាបក្ស ក្នុងកិច្ចប្រជុំបើកនៃក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សា ដោយបញ្ជាក់ថា ប្រការនេះបង្ហាញពីតួនាទី និងឋានៈកាន់តែសំខាន់របស់វៀតណាមនៅលើឆាកអន្តរជាតិ ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការសកល។  

លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានអញ្ជើញទទួលជួបជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក  ឯកអគ្គរដ្ឋទូត Jamieson Greer; អញ្ជើញជូបជាមួយលោក Kurt M. Campbell អតីតអនុរដ្ឋមន្ត្រីការបរទេសអាមេរិក; និងបានជួបសន្ទនាតាមទូរស័ព្ទជាមួយសមាជិកព្រឹទ្ធសភាអាមេរិក។  ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសហគមន៍វៀតណាមនៅសហរដ្ឋអាមេរិក និងកម្មាភិបាល ភ្នាក់ងារតំណាងវៀតណាមនៅសហរដ្ឋអាមេរិក៕

TAG
VOV/VOVworld/លោកអគ្គលេខាបក្ស តូ ឡឹម/បញ្ចប់/ដំណើរទស្សនកិច្ច/ចូលរួម/កិច្ចប្រជុំបើក/ក្រុមប្រឹក្សាសន្តិភាព/តំបន់ហ្គាហ្សា/សហរដ្ឋអាមេរិក

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត