logo

លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង

2026/1/8 | 10:01:00

(VOVWORLD) - "ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង"។ នេះជាការបញ្ជាក់របស់លោកអគ្គលេខាបក្ស តូ ឡឹម នៅក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០២៥ និងដាក់ពង្រាយ ភារកិច្ចឆ្នាំ ២០២៦ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី ៨ ខែមករា ក្រោមទម្រង់អនឡាញនិងផ្ទាល់នៅទីក្រុងហាណូយ។

ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ VOV)

នៅក្នុងសន្និសីទ លោកអគ្គលេខាបក្សបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងលទ្ធផលរបស់រដ្ឋាភិបាលក្នុងឆ្នាំ ២០២៥ ក្នុងការគ្រប់គ្រងអតិផរណា និងសម្រេចបានកំណើន GDP ឆ្នាំ ២០២៥ ដែលស្ថិតនៅកម្រិតខ្ពស់ក្នុងតំបន់ ព្រមទាំងអះអាងថា ទាំងនេះគឺជាលទ្ធផលលេចធ្លោ ដែលបង្ហាញយ៉ាងច្បាស់ពីភាពធន់នៃសេដ្ឋកិច្ចនៅក្នុងបរិបទនៃការប្រែប្រួលសកលជាច្រើន។ សម្រាប់រយៈពេលខាងមុខ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់លើបញ្ហានានាដែលអាចចាត់ទុកថាជាទិសដៅ ភារកិច្ច និងដំណោះស្រាយស្នូល ដែលរដ្ឋាភិបាលត្រូវផ្តោតលើការអនុវត្ត ដើម្បីដឹកនាំប្រទេសជាតិចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង។

«ផ្តោតលើការដោះស្រាយចំណុចកកស្ទះនិងជំពាក់ជំពិនក្នុងស្ថាប័ន ដើម្បីដោះសោធនធានដែលត្រូវជាប់គាំងនាពេលបច្ចុប្បន្ន។ ត្រូវផ្លាស់ប្តូរយ៉ាងខ្លាំង និងពិតប្រាកដ ពីផ្នត់គំនិត «គ្រប់គ្រង» ទៅជា «ស្ថាបនាការអភិវឌ្ឍ»។ ក្នុងពេលជាមួយគ្នានោះ ប្តេជ្ញាចិត្តដើម្បីរក្សាយ៉ាងរឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាបាននូវតុល្យភាពសំខាន់ៗ; ការគ្រប់គ្រងសាពើពន្ធ-រូបិយវត្ថុត្រូវតែមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ ប្រកបដោយភាពបត់បែន ដោយផ្អែកលើគោលការណ៍ទីផ្សារ ជៀសវាងការប្រើប្រាស់វិធានការរដ្ឋបាលលើសលុប»។

គណៈប្រតិភូនៅតាមខេត្តក្រុងនានា។ (រូបថត៖ VOV)

ទាក់ទងនឹងគោលដៅជាក់លាក់ លោកអគ្គលេខាបក្សបានតម្រូវឱ្យរដ្ឋាភិបាលផ្តោតលើការអភិវឌ្ឍឧស្សាហកម្មជាមូលដ្ឋាន ឧស្សាហកម្មមុខព្រួញ យុទ្ធសាស្ត្រ «Make in Vietnam» ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវសេដ្ឋកិច្ចសមុទ្រ សេដ្ឋកិច្ចមហាសមុទ្របៃតង សេដ្ឋកិច្ចលំហ (នៅលើអាកាសនិងក្រោមដី) និងសេដ្ឋកិច្ចចែករំលែក...; អភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល; បង្កើតសាជីវកម្មឯកជនធំៗដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលរួមក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បច្ចេកវិទ្យាខ្ពស់ និងវិស័យយុទ្ធសាស្ត្រ។

ទាក់ទងនឹងបញ្ហាការពារជាតិ សន្តិសុខ និងកិច្ចការបរទេស លោកអគ្គលេខាបក្ស តូ ឡឹម បានតម្រូវឱ្យបន្តកសាងខឿនការពារជាតិដ៏រឹងមាំដោយផ្អែកលើប្រជាជនទាំងមូល ប្រព័ន្ធការពារខ្លួនតាមយោធភូមិភាគនិងតំបន់; អភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិ និងសន្តិសុខដោយខ្លួនទីពឹងខ្លួន ប្រើប្រាស់បានពីរយ៉ាង ទំនើប បង្កើនកម្លាំងរួមនៃកងកម្លាំងប្រដាប់អាវុធ; បន្តបំពេញឲ្យបានល្អនូវការងារការពារប្រជាពលរដ្ឋ ការលើកកម្ពស់ការទូតវប្បធម៌ ការទូតប្រជាជន តាមនោះលើកកម្ពស់ឋានៈ និងកិត្យានុភាពអន្តរជាតិរបស់វៀតណាម៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/តូ ឡឹម/រដ្ឋាភិបាល/ឆ្នាំ​ ២០២៦/យុគសម័យថ្មី/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត