logo

លោកអគ្គលេខាបក្ស តូ ឡឹម៖ «សាលារៀននៅតំបន់ព្រំដែនគឺជាកន្លែងដែលជនរួមជាតិនៅតំបន់នេះផ្ដាំផ្ញើជំនឿជាក់និងក្តីសុបិន»

2026/3/19 | 08:38:10

(VOVWORLD) - «សាលារៀននៅតំបន់ព្រំដែនមិនមែនគ្រាន់តែជាគម្រោងសាងសង់ធម្មតានោះទេ ប៉ុន្តែជាកន្លែងដែលជនរួមជាតិនៅតំបន់នេះផ្ដាំផ្ញើរជំនឿជាក់និងក្ដីសុបិនរបស់ខួនទៀតផង»។ នេះជាសាររបស់លោកអគ្គលេខាបក្ស តូ ឡឹម នៅក្នុងពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សានៅក្នុងឃុំព្រំដែនគោកក្នុងឆ្នាំ ២០២៦ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី ១៩ ខែមីនា នៅតាមទីតាំងផ្ទាល់ចំនួន ១៧ និងទីតាំងអនឡាញចំនួន ១០៤ ទូទាំងប្រទេស។

លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងសុន្ទរកថាដឹកនាំ។ (រូបថត៖ VOV)

អញ្ជើញថ្លែងនៅទីតាំងផ្ទាល់ នៅសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សា Dong Dang ក្នុងឃុំ Dong Dang ខេត្តឡាងសឺននោះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់ការិយាល័យនយោបាយក្នុងការវិនិយោគសាងសង់សាលាអន្តេវាសិកអន្តរកម្រិតចំនួន ២៤៨ នៅក្នុងឃុំព្រំដែនគោកចំនួន ២៤៨ គឺជាគោលជំហរដ៏ត្រឹមត្រូវដែលមានអត្ថន័យមនុសាស្ត្រជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ពិសេសរបស់បក្ស និងរដ្ឋចំពោះប្រជាជននៅតំបន់ព្រំដែន តំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ដែលនៅតែប្រឈមមុខនឹងការលំបាកជាច្រើន។ លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា៖

លោកអគ្គលេខាបក្ស តូ ឡឹម លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ និងគណៈប្រតិភូធ្វើពិធីបើកការដ្ឋានសាងសង់បណ្ដាសាលារៀនអន្តរកម្រិតនៅព្រំដែន។ (រូបថត៖ Van Hieu/VOV)

«ខ្ញុំតម្រូវឱ្យអង្គភាពរចនា សាងសង់ ប្រឹក្សាយោបល់ និងឃ្លាំមើល ត្រូវអនុវត្តន៍ការងារដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដោយចាត់ទុកនេះមិនមែនគ្រាន់តែជាគម្រោងសាងសង់ធម្មតានោះទេ ប៉ុន្តែជាកន្លែងដែលបងប្អូនជនរួមជាតិនៅតំបន់ព្រំដែនផ្ដាំផ្ញើជំនឿជាក់និងក្ដីសុបិនរបស់ខ្លួនទៀតផង។ ត្រូវធានាគុណភាពខ្ពស់បំផុតសម្រាប់គម្រោង ធានាសុវត្ថិភាពពលកម្មដាច់ខាត ស្តង់ដារបច្ចេកទេស និងសោភ័ណភាព សក្តិសមជាសាលាគំរូនៅតំបន់ព្រំដែន និងសក្តិសមសម្រាប់ជំនឿជាក់និងការរំពឹងទុករបស់ប្រជាជន គ្រូបង្រៀន និងសិស្សានុសិស្ស»។

លោកអគ្គលេខាបក្ស តូ ឡឹម ប្រគល់អំណោយនៅក្នុងពិធីនេះ។ (រូបថត៖ Van Hieu/VOV)

ក៏អញ្ជើញចូលរួមនៅទីតាំងផ្ទាល់ ក្នុងខេត្តឡាងសឺនផងដែរ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានមានប្រសាសន៍ថា រួមជាមួយនឹងសាលារៀនចំនួន ១០៨ ដែលបានចាប់ផ្តើមសាងសង់រួចហើយនៅឆ្នាំ ២០២៥ ការបើកការដ្ឋានសាងសង់ក្នុងពេលដំណាលគ្នាសម្រាប់សាលាអន្តេវាសិកអន្តរកម្រិតចំនួន ១២១ នៅតាមឃុំព្រំដែនគោកនាថ្ងៃនេះ បាននាំឱ្យចំនួនសាលាអន្តេវាសិកអន្តរកម្រិតសរុបឡើងដល់ចំនួន ២២៩ ដែលបង្កើតលក្ខខណ្ឌដល់ការអភិវឌ្ឍការអប់រំគ្រប់ជ្រុងជ្រោយសម្រាប់សិស្សានុសិស្សនៅក្នុងឃុំព្រំដែនគោកចំនួន ២២៩៕

ពិធីបើកការដ្ឋានសាងសង់លើកនេះគឺជាការអនុវត្តជាក់ស្ដែងនូវសេចក្តីសន្និដ្ឋានលេខ ៨១ របស់ការិយាល័យនយោបាយ ចុះថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ ស្តីពីគោលជំហរវិនិយោគលើការសាងសង់សាលារៀនសម្រាប់ឃុំព្រំដែន តាមនោះនឹងវិនិយោគសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សាចំនួន ២៤៨ នៅក្នុងឃុំព្រំដែនគោកចំនួន ២៤៨ លើទូទាំងប្រទេសវៀតណាម។ 

TAG
VOV/VOVworld/លសារៀន/ព្រំដែន/អន្តរកម្រិត/អគ្គលេខាបក្ស/តូ ឡឹម/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត