logo

លោកអគ្គលេខាបក្ស តូ ឡឹម អុជធូបនៅព្រះបរមរាជវាំងថាំងឡុង និងអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅផ្ទះលេខ ៦៧

2026/2/16 | 08:40:27

(VOVWORLD) - ក្នុងបរិយាកាសអំណរបក្ស អំណរនិទាឃរដូវ និងទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ មមី អដ្ឋស័ក ២០២៦ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ (ពោលគឺថ្ងៃទី២៩ ខែកត្តិក ឆ្នាំម្សាញ់) អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានទៅអុជធូបដើម្បីបង្ហាញពីការគោរពវិញ្ញណក្ខន្ធនិងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះបុព្វការីជនដែលមានគុណូបការៈចំពោះប្រទេសជាតិនៅតំបន់កេរ្តិ៍ដំណែលព្រះបរមរាជវាំងថាំងឡុង - ហាណូយ។

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ទៅអុជធូបនៅតំបន់កេរ្តិ៍ដំណែលព្រះបរមរាជវាំងថាំងឡុង - ហាណូយ ដើម្បីបង្ហាញពីការគោរពវិញ្ញណក្ខន្ធនិងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះបុព្វការីជនដែលមានគុណូបការៈចំពោះប្រទេសជាតិ។ (រូបថត៖ VOV)

លោកអគ្គលេខាបក្សតូ ឡឹម បានអធិស្ឋានសុំបុព្វការីជនប្រទានពរឲ្យប្រទេសជាតិមានសន្តិភាព និងវិបុលភាព ប្រជាជនមានជីវភាពសម្បូរធូធារ និងសុភមង្គល។

នាព្រឹកថ្ងៃដដែល លោកអគ្គលេខាបក្សតូ ឡឹម បានទៅអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៦៧ (តំបន់កេរ្តិ៍ដំណែលលោកប្រធានហូជីមិញ ក្នុងវិមានប្រធានរដ្ឋ)។ ជាកន្លែងដែលលោកប្រធានហូជីមិញបានទទួលមរណភាព ផ្ទះលេខ៦៧ នៅតែថែរក្សាវត្ថុអនុស្សាវរីយ៍ជាច្រើនដែលផ្សាភ្ជាប់នឹងជីវិត និងអាជីពរបស់លោកប្រធាន។

លោកអគ្គលេខាបក្សតូ ឡឹម ទៅអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៦៧។ (រូបថត៖ VOV)

ដោយកត់សម្គាល់ និងលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្មាភិបាល និងបុគ្គលិកនៃតំបន់កេរ្តិ៍ដំណែលដែលបានបំពេញយ៉ាងល្អនូវភារកិច្ចអភិរក្ស និងការពារឯកសារ និងវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃអំពីជីវិត និងអាជីពបដិវត្តន៍របស់លោកប្រធានហូជីមិញនោះ លោកអគ្គលេខាបក្សតូ ឡឹម បានក្រើនរំលឹកកម្មាភិបាល និងបុគ្គលិកនៃតំបន់កេរ្តិ៍ដំណែល ឲ្យបំពេញការងារកាន់តែប្រសើរឡើង ដោយបន្តខិតខំប្រឹងប្រែងថែរក្សាវត្ថុអនុស្សាវរីយ៍និងឯកសារអំពីលោកប្រធានហូជីមិញ ព្រមទាំងណែនាំដល់សាធារណជន ក៏ដូចជាមិត្តភក្តិ ភ្ញៀវទេសចរអន្តរជាតិ ដើម្បីឱ្យពួកគេអាចយល់ដឹងកាន់តែស៊ីជម្រៅអំពីជីវិត និងអាជីពរបស់លោកប្រធានហូជីមិញផងដែរ៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/តូ ឡឹម/អុជធូប/គោរពវិញ្ញាណក្ខន្ធ/លោកប្រធានហូជីមិញ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត