logo

លោកអគ្គលេខាបក្ស​ តូ ឡឹម អញ្ជើញទទួលជួបអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខបេឡារុស

2025/12/4 | 08:34:33
(VOVWORLD) - នាថ្ងៃទី៣ ខែធ្នូ នៅទីស្នាក់ការមជ្ឈឹមបក្ស លោកអគ្គលេខាបក្សតូ ឡឹម បានអញ្ជើញទទួលជួបលោកអគ្គលេខាធិការ ក្រុមប្រឹក្សាសន្តិសុខបេឡារុស A. Volfovich ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ។
អគ្គលេខាបក្ស លោក តូ ឡឹម ទទួលជួបជាមួយលោក Volfovich Aleksandr Grigorievich លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិបេឡារុស (រូបថត៖ TTXVN)

នៅក្នុងកិច្ចប្រជុំនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាមនិងបេឡារុស ត្រូវឆ្លងកាត់ការសាកល្បងតាមពេលវេលា ដូច្នេះភារកិច្ចរបស់ស្ថាប័នមុខងារនៃប្រទេសទាំងពីរគឺអនុវត្តយ៉ាងសកម្មនូវការប្តេជ្ញាចិត្ត កិច្ចព្រមព្រៀងកម្រិតខ្ពស់ ដោយពង្រឹងខ្លឹមសារនៃភាពជាដៃគូយុទ្ធសាស្ត្រតាមរយៈគម្រោងសហប្រតិបត្តិការជាក់លាក់នៅក្នុងវិស័យដែលមានសក្តានុពល   និងតម្រូវការសម្រាប់ភាគីទាំងពីរ ដូចជា៖ សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការពារជាតិ-សន្តិសុខ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា អប់រំ-បណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ក៏ដូចជាវិស័យថ្មីៗដូចជា បញ្ញាសិប្បនិម្មិត (AI) ប្លុកឆេន (blockchain) សន្តិសុខតាមអ៊ីនធឺណិតជាដើម។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ លោកអគ្គលេខាបក្សបានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នមុខងារនៃប្រទេសទាំងពីរ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យដ៏សំខាន់នេះ។

ទាក់ទងនឹងទំនាក់ទំនងទ្វេភាគីក្នុងវិស័យផ្សេងៗទៀត លោកអគ្គលេខាបក្ស តូ ឡឹម បានថ្លែងថា ភាគីទាំងពីរត្រូវបន្តទាញយកអត្ថប្រយោជន៍ពីសក្តានុពល និងលំហ លើកកម្ពស់សកម្មភាពផ្សព្វផ្សាយជាប្រចាំ ណែនាំផលិតផលនិងការនាំចូល នាំចេញ ដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីរស្គាល់ និងប្រើប្រាស់ផលិតផលល្បីៗរបស់គ្នាទៅវិញទៅមក ដោយហេតុនេះបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត៕

TAG
VOV/VOVworld/អគ្គលេខាបក្ស​/សន្តិសុខ/បេឡារុស/កិច្ច​សហប្រតិបត្តិការ​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត