logo

លោកអគ្គលេខាបក្សស្នើឲ្យខេត្ត Ca Mau អភិវឌ្ឍន៍បណ្ដុំកោះ Hon Khoai ទាំងផ្នែកសេដ្ឋកិច្ចនិងការពារជាតិ-សន្តិសុខ

2025/11/19 | 12:10:00

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញចុះសាកសួរសុខទុក្ខ និងធ្វើការជាមួយអង្គភាពកងទ័ព និងបក្ខភាគ អាជ្ញាធរខេត្ត Ca Mau នៅកោះ Hon Khoai  (ក្នុងឃុំ Dat Mui ខេត្ត Ca Mau)។

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងមតិដឹកនាំ។ (រូបថត៖ VOV)

នៅក្នុងជំនួបធ្វើការ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យខេត្ត Ca Mau បន្តពន្លឿនការបង្ហើយគម្រោងអភិវឌ្ឍន៍បណ្ដុំកោះ Hon Khoai ឱ្យមានការរីកចម្រើនខ្លាំងក្លាផ្នែកសេដ្ឋកិច្ច រឹងមាំផ្នែកការពារជាតិ-សន្តិសុខ។ ក្នុងការអនុវត្ត ចាំបាច់ត្រូវយកចិត្តទុកដាក់ពិសេសចំពោះប្រសិទ្ធភាពសេដ្ឋកិច្ចសង្គម ការពារបរិស្ថានអេកូឡូស៊ីនៃព្រៃឈើ សមុទ្រ កោះ ធានាការអភិវឌ្ឍប្រកបដោយចីរភាព; សុក្រិតជាជំហានៗនូវខ្សែផ្លូវតភ្ជាប់តំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម តំបន់ទីក្រុង តំបន់ឡូជីស្ទិកកំពង់ផែសមុទ្រ តំបន់មុខងារដែលភ្ជាប់ជាមួយកំពង់ផែ Hon Khoai និងអាកាសយានដ្ឋាន Ca Mau។

ទាក់ទងនឹងគម្រោងកោះ Hon Khoai លោកអគ្គលេខាបក្សបានអះអាងថា កោះ Hon Khoai គឺជាគម្រោងជាតិយុទ្ធសាស្ត្រ ដែលជាការបោះជំហានទៅមុខរបស់ប្រទេសវៀតណាមសម្បូរទៅដោយសេចក្ដីប្រាថ្នា និងភាពខ្លួនទីពឹងខ្លួន។ ការសាងសង់គម្រោងកោះ Hon Khoai មិនត្រឹមតែជាការកសាងកំពង់ផែប៉ុណ្ណោះទេ ថែមទាំងជាកន្លែងឈរជើងរបស់ប្រទេសជាតិនៅលើមហាសមុទ្រ; មិនត្រឹមតែបើកផ្លូវទៅកាន់កោះប៉ុណ្ណោះទេ ថែមទាំងបើកផ្លូវសម្រាប់អនាគតរបស់ប្រទេសវៀតណាមទៀតផង។ ដូច្នេះ លោកអគ្គលេខាបក្សបានស្នើឱ្យកងកម្លាំងទាំងអស់ប្តេជ្ញាចិត្តសម្រេចហួសពីគោលដៅដែលបានដាក់ចេញ៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/តូ​ ឡឹម/កោះ/សមុទ្រ/Hon Khoai

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត