logo

លោកអនុរដ្ឋមន្ត្រី ង្វៀន មិញវូ៖ ការចូលជាធរមាននៃសន្ធិសញ្ញាស្តីពីមហាសមុទ្រ បានបើកឱកាសនិងលំហដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការរបស់វៀតណាម

2026/1/17 | 12:35:00
(VOVWORLD) - កិច្ចព្រមព្រៀងអនុវត្តន៍អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ លើការអភិរក្ស និងការប្រើប្រាស់ប្រកបដោយចីរភាពនូវជីវចម្រុះក្នុងតំបន់សមុទ្រនៅក្រៅដែនយុត្តាធិការជាតិ (សន្ធិសញ្ញាស្តីពីមហាសមុទ្រ) បានចូលជាធរមានជាផ្លូវការនាថ្ងៃទី១៧ ខែមករា។
អនុរដ្ឋមន្ត្រីអចិន្រ្តៃយ៍ក្រសួងការបរទេសវៀតណាម លោក ង្វៀន មិញវូ។ (រូបថត៖ Phuong Hoa/TTXVN)

យោងតាមអនុរដ្ឋមន្ត្រីអចិន្រ្តៃយ៍ក្រសួងការបរទេសវៀតណាម លោក ង្វៀន មិញវូ ប្រធានសន្និសីទលើកទី៣៥ នៃបណ្ដាប្រទេសសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនៅថ្ងៃដំបូងនៃការចុះហត្ថលេខា សម្រេចនីតិវិធីផ្តល់សច្ចាប័ន និងដាក់ឯកសារផ្តល់សច្ចាប័នសម្រាប់បណ្ណសារនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។ ប្រការនេះបង្ហាញពីការសន្យាដ៏មុតមាំ និងការទទួលខុសត្រូវ របស់វៀតណាមក្នុងការការពារសមុទ្រ និងមហាសមុទ្រ ការអភិរក្ស និងប្រើប្រាស់ជីវចម្រុះសមុទ្រប្រកបដោយចីរភាព។

ចំពោះប្រទេសវៀតណាម កិច្ចព្រមព្រៀងខាងលើ បានជួយសម្រួលដល់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការទទួលបានចំណេះដឹង ទិន្នន័យ និងបច្ចេកវិទ្យាជឿនលឿន តាមនោះលើកកំពស់សមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ ការគ្រប់គ្រង និងការការពារបរិស្ថានសមុទ្រ។ ក្នុងនាមជាប្រទេសសមាជិកនៃកិច្ចព្រមព្រៀងនេះ វៀតណាមនឹងចូលរួមចំណែកយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវចំពោះការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព ដោយចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងយន្តការទាក់ទងនឹងសសរស្តម្ភទាំង៤ រួមមាន៖ ការទទួលបាននិងការចែករំលែកផលប្រយោជន៍ដោយសមធម៌ពីធនធានហ្សែនសមុទ្រ; ការបង្កើត និងការគ្រប់គ្រងតំបន់អភិរក្សសមុទ្រ; ការវាយតម្លៃផលប៉ះពាល់បរិស្ថានចំពោះសកម្មភាពនៅក្នុងតំបន់នៅក្រៅដែនយុត្តាធិការជាតិ និងការកសាងសមត្ថភាព ផ្ទេរបច្ចេកវិទ្យាសមុទ្រ។ ក្នុងពេលជាមួយគ្នានោះ វៀតណាមក៏នឹងឆ្លុះបញ្ចាំងពីសំឡេង និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានាដែលមានសមត្ថភាពនៅមានកម្រិត ក៏ដូចជាប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយការប្រែប្រួលអាកាសធាតុ ដោយធានាបាននូវភាពសមស្របនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២៕

TAG
VOV/VOVworld/វៀតណាម/សមុទ្រ/កិច្ចព្រមព្រៀង/អនុសញ្ញា/UNCLOS

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត